ដោយ: សុខសុភ័ណ្ឌ/ កំពង់ស្ពឺ: ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិង សំពះព្រះខែអកអំបុករដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំប្រណាំងទូកងនៅបរិវេណតាមដងស្ទឹងព្រែកត្នោតពីខាងមុខសាលាខេត្តស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៣។
លោក ថន ថារិន ប្រធានមន្ទីរ អបរំយុវជន និងកីឡាខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃនេះទូកចូលរួមមាន ប្រភេទទូកខ្នាតអន្តជាតិបុរសចំណុះ២២នាក់មានចំនួន៦ទូកក្នុងនោះទូកកិត្តិយស២ទូក, ទូកខ្នាតផ្កាចារបុរសចំណុះ១២នាក់មានចំនួន៩ទូកមានចំនួន៣៥ ,ទូកខ្នាតផ្កាចារនារីចំណុះ៨នាក់មានចំនួន១ទូក, ទូកត្នោតបុរសមានចំនួន៧ទូក ទូកខ្ទះនារីមានចំនួន៤ទូក។
លោកបានបន្តទៀតថា មានប្រតិភូ គ្រូបង្វឹកមានចំនួន១៤៧នាក់(ស្រី៥នាក់ )កីឡាករ កីឡាការិនីមានចំនួន៧៩១នាក់។ ក្នុងនោះនារីមានចំនួន១៤នាក់ សរុបរួមមានចំនួន៩៣៨នាក់ នារីចំនួន១៩នាក់៕សរន/r