ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះ ដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី ១៩ វិច្ឆិកានេះ បានឈានដល់ការប្រកួត វគ្គផ្ដាច់ព្រ័ត្រហើយ។

តើក្រុមណា នឹងក្លាយជាម្ចាស់ជើងឯក រដូវកាលទី២ ដែលមានប្រាក់រង្វាន់ ចំនួន ៥០ លានរៀលនេះ? ក្លិបចំនួន ២ ដែលត្រូវប្រជែងគ្នា ដណ្ដើមប្រាក់រង្វាន់យក្សនេះ គឺក្រុមរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមសមាគមក្រសួងមហាផ្ទៃ B ដែលជាក្រុមឈ្នះ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ ក្រុមទាំង ២ នេះ នឹងត្រូវប្រជែងគ្នា ដណ្ដើមឋានៈ ជើងឯក វេលាម៉ោង ៦ ល្ងាច ថ្ងៃទី ១៩ វិច្ឆិកា នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមណា ជាក្រុមខ្លាំងពិតប្រាកដ?។

ចំពោះគូដែលប្រជែងគ្នា ដណ្ដើមចំណាត់ថ្នាក់លេខ៣ នោះ ក្លិបបញ្ជាការដ្ឋានអង្គរក្ស B
ប្រកួតជាមួយក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលជាក្រុមដែលចាញ់ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា៕/V-PC