Views: 23 Post navigation ទូកបីពេញដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាសរុបជាង៥០០នាក់បានទៅដល់ខេត្តចុងខាងលិចឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ ក្នុងការទៅដល់ក្នុងចំនួនច្រើនបំផុតមួយចាប់តាំង ពីមីយ៉ាន់ម៉ាចាប់ផ្តើមការបង្រ្កាបដោយយោធាលើក្រុមនជនជាតិភាគតិចមួយនេះនៅឆ្នាំ២០១៧។ មន្រ្តីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិលោកហ្វាយសាល រ៉ាម៉ាន់(Faisal Rahman)បានប្រាប់អ្នកយកព័ត៌មានថា ទូកមួយបានមកដល់ស្រុកប៊ីរឺអេន(Bireuen)ខេត្តអាចេជាមួយនឹងមនុស្ស ២៥៦នាក់នៅពេលទូកមួយទៀតផ្ទុកមនុស្ស២៤១នាក់បានទៅដល់តំបន់ពីឌី(Pidie)ក្នុងខេត្តដដែល ហើយទូកតូចមួយជាមួយនឹងមនុស្ស៣៦នាក់បានទៅដល់ខេត្តអាចេខាងកើតក្នុងថ្ងៃតែមួយ។ ទារកមិនគ្រប់ខែចំនួន៣១នាក់ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យធំជាងគេនៅហ្កាហ្សា ខណៈអ៊ីស្រាអែលអះអាងថាបានរកឃើញរូងក្រោមដីនៅទីនោះ។