​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រដ្ឋ​បុក​ក្បាល​ថ្ម​ទ្រូងផ្លូវ​ក្រឡាប់​បះ​កង់​ច្រ​ង៉ាង​

813
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​FordRanger​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ក៏បាន​បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​កង់​ច្រ​ង៉ាង​មិនមាន​អ្នករបួស​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ ម៉ៅ​សេទុង​កែង​និង​ផ្លូវ​១៩៩​ក្នុង​សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន កាលពី​យប់​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើករថយន្ត​ម៉ាក​Ford-Ranger​មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​រដ្ឋ​13 2-5566 បើក​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ខ្លាំង​។​

រថយន្ត​ក៏​បុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​កង់​ម្ខាង​ខូចខាត​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​មួយ​កង់​។​រីឯ​បុរស​នោះ​ជាប់​ក្នុង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នឹង​ប្រជាពលរដ្ឋ​យក​ដែកគាស់​ទាញ​ចេញមកក្រៅ​តែ​សំណាងល្អ​រងរបួស​ស្រាល ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ចុះ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់ ៕S/​

​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រដ្ឋ​បុក​ក្បាល​ថ្ម​ទ្រូងផ្លូវ​ក្រឡាប់​បះ​កង់​ច្រ​ង៉ាង​

ទីតាំងផ្សាយពាណិជ្ជកម្ម