កងទ័ព​ចិន​ព្រមាន​យន្តហោះ​ស៊ើបការណ៍​អាមេរិក​ឱ្យ​ហោះ​ចាក​ចេញពី​ប្រជុំ​កោះ​Spratly​នៅ​សមុទ្រ​ចិន​ខាងត្បូង​

3081
ចែករម្លែក

យន្តហោះស៊ើបការណ៍P-8A Poseidon របស់កងទ័ពជើងអាមេរិកដែលហោះហើរនៅលើប្រជុំកោះ Spratly មិនព្រមផ្លាស់ប្តូរទិសដៅហោះហើររបស់ខ្លួន បន្ទាប់ពីទទួលការព្រមានចំនួន៦ដាច់ដោយឡែក ពីកងទ័ពរំដោះប្រជាជនចិន ដែលប្រាប់ឱ្យយន្តហោះនេះចាកចេញពីតំបន់នោះ ជាបន្ទាន់។

ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃសុក្រទី១០សីហានេះ គេបានឃើញយន្តហោះស៊ើបការណ៍អាមេរិកមួយដោយដឹកអ្នកយកព័ត៌មាន CNN ម្នាក់នៅលើយន្តហោះនោះ បានហោះហើរពីលើទីតាំងយោធាចិននៅសមុទ្រចិនខាងត្បូង ដោយមិនអើពើសញ្ញាព្រមានច្រើនលើកពីកងទ័ពចិន ដែលបានជំរុញឱ្យយន្ហោះអាមេរិកនេះ “ចាកចេញភ្លាមៗនិងស្ថិតនៅឱ្យឆ្ងាយដើម្បីចៀសវាង” ការយល់ខុសណាមួយ។ ”

រាល់ពេលឆ្លើយតបនឹងសារព្រមាននោះ កងជើងទឹកអាមេរិកបានឆ្លើយតបទៅនឹងសារព្រមាននោះថា ” “ខ្ញុំជាកងទ័ពជើងទឹកអាមេរិកដែលមានសិទ្ធិការពារអធិបតេយ្យភាពដោយធ្វើសកម្មភាពយោធាស្របច្បាប់ ហួសពីដែនអាកាសជាតិនៃរដ្ឋជាប់ឆ្នេរសមុទ្រ។ ក្នុងការអនុវត្តសិទ្ធិទាំងនេះត្រូវបានធានាដោយច្បាប់អន្ដរជាតិ ខ្ញុំកំពុងប្រតិបត្តិការដោយយកចិត្តទុក ដាក់សម្រាប់សិទ្ធិនិងភារកិច្ចរបស់រដ្ឋទាំងអស់ “។

ក្នុងការហោះពិនិត្យមើលវត្តមានកងទ័ពចិននៅលើកោះSpratlyនោះ យន្តហោះស៊ើបការណ៍អាមេរិកនេះ បានហោះហើរលើកោះ៤ដាច់ដោយឡែកពីគ្នាដោយរកឃើញ នាវាឆ្មាំឆ្នេរសមុទ្រចិន ផ្លូវយន្ដហោះ ការដំឡើងប្រព័ន្ធរ៉ាដា និង អគារសំណងផេ្សងៗទៀត នៅលើកោះទាំងនោះ។

កាលពីសប្តាហ៍មុន ចិននិងប្រទេសចំនួន១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមធ្វើសមយុទ្ធយោធាជាធម្មតាដោយគ្មានប្រទេសមកពីខាងក្រៅតំបន់នេះ ក្នុងការខំប្រឹងប្រែងរបស់ចិនដើម្បីដកសហរដ្ឋអាមេរិកចេញពីកិច្ចការតំបន់នេះ ៕ដោយ៖សុខា/SN

យន្តហោះស៊ើបការណ៍ P-8A Poseidon របស់កងទ័ពជើងអាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម