អ្នកជំនាញ​ចិន​ថែរក្សា​ព្រលឹង​ប្រាសាទបុរាណ​អង្គរ​

1120
ចែករម្លែក
  • 33
    Shares

​លោក​ជីន ចៅ​យូ ជា​អ្នកជំនាញ ចិន​ម្នាក់​ដែល​មកពី​វិទ្យាស្ថាន​សិក្សា ស្រាវជ្រាវ​បេតិកភណ្ឌ និង​វប្បធម៌​ចិន ។ លោក​បាន​ចូលរួម​គម្រោង​ថែរក្សា ប្រាសាទបុរាណ​នៅ​តំបន់​អង្គរ​នៃ ប្រទេស​កម្ពុជា ។ លោក​បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១០​ក្រុម​ជំនាញ​ចិន​ចាប់ផ្តើម​អនុវត្តន៍​គម្រោង ជួសជុល​ប្រាសាទ តាកែវ​នៃ​ប្រទេស​កម្ពុជា ។ មុនពេល​មក ដល់​ប្រទេស​កម្ពុជា​ខ្ញុំ​ធ្លាប់​ឆែក​មើល ឯកសារ​ច្រើន​នៅ​ប្រទេស​ចិន​តែ​នៅ ពេល​ខ្ញុំ​មើលឃើញ​ប្រាសាទតាកែវ ដោយផ្ទាល់​ភ្នែក​ជា​លើក​ទី​១ ខ្ញុំ​ពិតជា ភ្ញាក់ផ្អើល​ជាខ្លាំង ហើយ​មាន​ចំណាប់ អារម្មណ៍​ដែល​មិនអាច​ពិពណ៌នា​បាន ឡើយ ។​
​ ​
​លោក​បាន​បន្តទៀតថា រចនាសម្ព័ន្ធ​ពិសេស​និង​លំដាប់​នៃ​ការ​សាង សង់​ប្រាសាទតាកែវ​បានបង្ហាញ ជូន ពិភពលោក​នូវ​ដំណើរ​នៃ​ការសាងសង់ ប្រាសាទបុរាណ​នៅ​តំបន់​អង្គរ ។ នេះ​គឺ ជាត​ម្លៃ ពិសេស​នៃ​គម្រោង​ជួសជុល ប្រាសាទតាកែវ ។ ប៉ុន្តែ​គម្រោង​ដ៏ ពិសេស​នេះ បាន​នាំមក​នូវ​ការ​សាក ល្បង​ដ៏​ច្រើន​ដល់​អ្នកជំនាញ​ចិន ។​
​ ​
​ប្រាសាទតាកែវ​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ ។ ពិតមែនតែ​ផ្នែក សំខាន់ៗ​ត្រូវបាន​ថែរក្សា​ល្អ​គួរ​សមតែ ប្រាង្គ​ប្រាសាទ​ថែវ​និង​ផ្នែក​មួយចំនួន ទៀត​អាច​កើតមាន​បញ្ហា​សុវត្ថិភាព ។​
​ ​
​លោក​ជីន ចៅ​យូ បានបញ្ជាក់ ទៀតថា ប្រាសាទតាកែវ​មាន​រចនា សម្ព័ន្ធ​និង​រូបរាង​ស្អាត​ប្រណីត ។ យើង អាច​និយាយថា ថ្ម​នីមួយៗ​សុទ្ធតែជា ថ្ម​ដែលមាន​តែមួយ​គ្មាន​ពីរ​លើ​លោក ។ បើ​មាន​ថ្ម ណាមួយ​ដែល​បាន​ត្រូវដាក់​នៅ កន្លែង​មិន​ត្រឹមត្រូវ​វា​នឹង​អាចធ្វើឱ្យ​ការ​ផ្គុំ​ថ្ម​មាន​ចន្លោះ​កាន់តែ​ធំ ហើយ​មិនអាច ជួសជុល​ប្រាសាទ​នេះ​ឱ្យមាន​ភាពល្អ ប្រសើរ​ដូច​ភាព​ដើម​ត្រូវធ្វើ​ម្តងទៀត ។​
​ ​
​គម្រោង​ជួសជុល​ប្រាសាទ តាកែវ​មាន​រយៈពេល​យ៉ាង​វែង ។ ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​ទៅនោះ អ្នកជំនាញ ចិន​ផ្នែក​វាស់វែង​ភូគព្ភសាស្ត្រ បុរាណវិទ្យា​ស្ថាបត្យកម្ម និង​ជីវសាស្ត្រ​ជាដើម បាន​ចូលរួម​សិក្សា​ស្រាវជ្រាវ​និង​ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ជួសជុល ប្រាសាទបុរាណ​នេះ ។ ជាពិសេស​អ្នកជំនាញ​ចិន​ចាប់ធ្វើការ​នៅ​ម៉ោង​៥​រាល់ ព្រឹក​ដើម្បី​ជៀសវាង​កុំឱ្យ​ម៉ាស៊ីន​វាស់វែង ឈប់​ដើរ​ដោយសារ​កម្តៅ​ក្តៅ​ខ្លាំង ។​

​លោក​បន្តទៀតថា យើងខ្ញុំ​បាន វាស់វែង​នូវ​ខ្នាត​នៃ​ថ្ម​រាល់​ដុំ​តាម​កុំព្យូទ័រ និង​រាល់​ប្រវែង និង​ទទឹង នៃ​ចន្លោះ រវាង​ថ្មី​នីមួយៗ ។ តាមរយៈ​ការធ្វើ​គំរូ តាម​កុំព្យូទ័រ​យើងខ្ញុំ​នឹង​ផ្គុំ​ឡើងវិញ និង​ជួសជុល ប្រាសាទ​ដ៏​ចាស់​បុរាណ​នេះ​ដូច ភាព​ដើម​របស់​វា ។​

​លោក​បាន​សង្កត់ធ្ងន់ថា គម្រោង ជួសជុល​ប្រាសាទតាកែវ​ដែល​បាន អនុវត្តន៍​រយៈពេល​៨​ឆ្នាំ​នោះ នឹងត្រូវ បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងខែ​សីហា​ឆ្នាំនេះ ។ សព្វថ្ងៃ យើងខ្ញុំ​កំពុងធ្វើការ​ងារ ដំណាក់កាល ចុងក្រោយ​ហើយនឹង ប្រគល់​ប្រាសាទតាកែវ​ទៅឱ្យ​ភាគី​កម្ពុជា វិញ​នៅ​ឆ្នាំនេះ ។​
​ ​
​ក្រោយពី​ទស្សនា​ប្រាសាទ តាកែវ​ទេសចរ​បារាំង​ឈ្មោះ​ស៊ូ​លីន បាន​កោតសរសើរ​មិន​ដាច់ ពី​មាត់​ចំពោះ ក្រុម​ជំនាញ​ចិន​ថា​អ្នកជំនាញ​ចិន​ធ្វើការ ងារ​បានល្អ​ណាស់​ដែល​បាន​ថែរក្សា យ៉ាង​ល្អប្រសើរ​នូវ​“​ព្រលឹង​នៃ​ប្រាសាទ តាកែវ​”​ហើយ​បាន​ជួសជុល​ប្រាសាទបុរាណ​នេះ​ដូច​ភាព ដើម​របស់​វា ៕ ដោយ​ម៉ៅ ភឺ​ង​ហ្វី​(​ស៊ីន​ហួ​ចិន​)

​ក្រុម​បណ្ឌិត​ខាង​វប្បធម៌​ចិន កំពុងធ្វើការ​ជួសជុល​ប្រាសាទបុរាណ នៅ​ខេត្តតាកែវ (​រូបថត ដោយ Xinhua)​

ទីតាំងផ្សាយពាណិជ្ជកម្ម