ថ្ងៃទី​១១ ខែសីហា ២០១៨

1344
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​បើទោះបី​ធ្វើ​អ្វី ក៏មាន​តែ​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ មានការ​ចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព ប្រទាំង​ប្រទើស​បន្តិច​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង​និង​តាម​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ផល​ល្អ​និង​ផល​អាក្រក់​នៅ​លាយឡំ​គ្នា​ដូចនេះ​ធ្វើឱ្យ​ជួប​ស្ថាន​ភាពលំបាក ដែល​គប្បី​ប្រយ័ត្នប្រយែង​។ ការរស់នៅ​បើទោះបី​មាន​ចំណូល​ច្រើន​ក្នុង​ពេលនេះ​ក៏​ទុក​នៅជាប់​ខ្លួន​មិន សូវ​ជាប់​ទេ​គឺ​តែង​ហូរ​ចេញ​ទៅវិញ​ស្ទើរ​អស់ៗ​គ្មាន​សេសសល់​ជា​ដុំកំភួន​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រ​ស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ចុះសម្រុង​ទាំង​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​និង​អតិថិជន​ព្រោះ​ងាយ​កើតជា​រឿង​រាវ​ជជែក​តឹងសរសៃក​ដាក់គ្នា​ណាស់​។

​រីឯ​បញ្ហា​ស្នេហា​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះ​ស្រឡាញ់​នោះ​ក៏​ច្រើន​ឯការ​ឈ្លោះ​នោះ​ក៏​ច្រើន​ដែរ​៕

​ឆ្នាំខាល


​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​គឺ​មានតែ​សញ្ញា​ភ្លើង​ខៀវ ហើយ​បើ​ប្រកប​កិច្ចការ​អ្វី​ក៏មាន​លក្ខណៈ​ពេញដៃពេញជើង​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម ដូច​ប្រកប​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តី សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​ដូច្នេះ​ដែរ​៕

ឆ្នាំថោះ


​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ផ្តើម​ធ្វើការ​ឬ​បំពេញ​កិច្ចការ​អ្វីមួយ​ពី ព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់ ចុង​ចប់​ដើម​ដូច​គាប់​បំណង​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ប្រក​បក​កិច្ចការ​អ្វី​អាច​សម្រុក​បាន ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃ នេះ​វិញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកដទៃ ច្រើន​ដូចនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ទើប​គ្មាន​បញ្ហា​អាក្រក់ៗ​ចូលមក​បៀតបៀន​យាយី​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើត​ភាព​រកាំចិត្ត​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​ងាយ​ជួប​នូវ​បញ្ហា​ជម្លោះ​វ​វិ​ា​ទ ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ចូរ​ចេះ​មាន ចិត្តត្រង់​ទៅ​ត្រង់​មក​មិនត្រូវ​មើលឃើញ​តែ​ផលប្រយោជន៍​បើ​ពុំនោះ​នឹង​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ ទំនាស់​ចំពោះ​គ្នា​នាំឱ្យ​មិនមាន​ការរីកលូតលាស់​ទៅមុខ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ថា​អារម្មណ៍​ឬ​គំនិត​ងាយ​កើត​បញ្ហា​គិត​ខុស​ណាស់​គប្បី​ប្រយ័ត្នប្រយែង ។ សម្រាប់​ស្ត្រី​នៅថ្ងៃនេះ​គប្បី​ប្រយ័ត្នប្រយែង​អំពី​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​អាច​នឹងត្រូវ​ទទួលរង ផល​លំបាក​ពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មានកា​រ​តានតឹង​អារម្មណ៍​ច្រើន ហើយ​បើ​ប្រើ​អារម្មណ៍​ឆេវឆាវ​ផង​ពិតជា​កើតមាន​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​សាច់ញាតិ​ខ្លួនឯង​ជាក់​ជាពុំខាន​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ហើយ​ត្រូវ​មក​ដេក​សោក​សា្តយ​នៅពេល​ក្រោយ​៕

ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ហុច​ផល​មកវិញ​គ្រាន់ ជាទី​ពេញចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​រើ​ទី កន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​កិច្ចការងារ​នានា​ជួប​ការលំបាក​ក្តី​តែបើ​លោកអ្នក​ប្រឹងប្រែង ពុះពារ​តែង​សម្រេច​មួយចំនួន​គួរ​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទី ជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ស្រួលខ្លួន​ទៅ រួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រចែប្រច័ណ្ឌ​ច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​អាច​សម្រុក​បាន ហើយពី​ព្រោះថា​ផល​ល្អ​តែង ហុច​ឱ្យ​នៅពេល​ក្រោយ​ជានិច្ច​។ ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការងារ​សំខាន់ៗ​ឬ​ការ ងារ​ចាំបាច់​ណាមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ ទៀតផង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​នាំ​ជះ​ផល អាក្រក់​ដល់​គ្រា​ខាងមុខ​។ បើ​លោកអ្នក​មានដំណើរ​កម្សាន្ត​ផ្សេងៗ​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ព្រោះ ងាយ​កើតរឿង​រាវ​អាក្រក់​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតជា​ជម្លោះ​វិវាទ​កាប់​ចាក់​គ្នា​ឈានដល់​ការ​ប្តឹងផ្តល់​អស់ប្រាក់​កាស​ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​និង​មាន​ភាព​សុខដុម​ប្រពៃ ។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ ដូចនេះ​គួរ​កាត់បន្ថយ ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង សម្របសម្រួល​ការងារ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ដោយ​ឃើញថា​ល្អ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម