ឃើ​ត ហ្ស៊ូ​ម៉ា ចូលរួម​ជាមួយ​ក្លឹប Everton ក្នុង​កិច្ចសន្យាខ្ចី​ជើង

1108
ចែករម្លែក

ខ្សែការពារ ឃើ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) បាន​ចូលរួម​ជាមួយ​ក្លឹប Everton ក្នុង​កិច្ចសន្យាខ្ចី​ជើង ពី​ក្លឹប​ឆេ​ល​ស៊ី ។ ខ្សែការពារ​រូបនេះ​បាន​ចំណាយ​ពេញ​មួយ​រដូវ កាល​មុន​លេង​នៅ​ក្លឹប Stoke ប៉ុន្តែ​ក្រុម Stoke ត្រូវបាន​កាត់​ចេញពី​ក្របខណ្ឌ​កំពូល​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ទាក់ទង ដើម្បី​ផ្ទេរ ហ្ស៊ូ​ម៉ា ប៉ុន្តែ​ក្លឹប​ឆេ​ល ស៊ី​បាន​ច្រានចោល​សំណើ របស់​យូ​ណាយ​ធី​ត ដោយ​អះអាងថា ពួកគេ​មិន​ចង់​លក់​កីឡាករ​រូបនេះ​ទៅ​ឲ្យ​គូប្រជែង​ផ្ទាល់ របស់ខ្លួន​នោះទេ ហើយ​ចង់​ឲ្យ​កីឡាករ​រូបនេះ​លេង​ខ្ចី​ជើង​វិញ​។​
​ ​
​ក្លឹប Everton បាន​យល់ព្រម​នឹង​លក្ខខណ្ឌ​ជាមួយ​ឆេ​ល​ស៊ី ហើយ​បានដាក់​ឯកសារ​តែ​ប៉ុន្មាន​នាទី មុនពេល​ទីផ្សារ​ទិញដូរ​បិទទ្វារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​
​ ​
​ហ្ស៊ូ​ម៉ា នឹង​ចំណាយពេល​ខ្ចី​ជើង​ពេញ​មួយឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Goodison Park ហើយនឹង ចូលរួម​ជាមួយ​ខ្សែការពារ យើ​រី មីណា (Yerry Mina) ដែល​ទើប​ផ្ទេរ​មកពី​ក្លឹប Barcelona ។​
​ ​
​មីណា ជា​កីឡាករ​អន្តរជាតិ​កូ​ឡុំ​ប៊ី​លែង​ក្លាយជា​កីឡាករ​សំណព្វចិត្ត​របស់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ Barcelona ទៀតហើយ ហើយ Everton ត្រូវ​ចំណាយ​ជិត​៣០​លាន​ផោន​សម្រាប់​កីឡាករ​រូបនេះ​។​
​ ​
​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) ជា​គ្រូបង្វឹក​ថ្មី​របស់ Everton ក៏បាន​សម្រេច​កិច្ចព្រមព្រៀង ផ្ទេរ​កីឡាករ អែន​ដ្រេ ហ្គោ​ម៉េ​ស (Andre Gomes) អតីត​មិត្ត​រួម​ក្លឹប Barcelona និង​កីឡាករ បឺ​ណាដ (Bernard) របស់​ក្លឹប Shakhtar ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ឃើ​ត ហ្ស៊ូ​ម៉ា (Kurt Zouma)​

ទីតាំងផ្សាយពាណិជ្ជកម្ម