ចំនួន​អ្នកស្លាប់​ដោយ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​កើនឡើង​ដល់​ជាង​៣២០​នាក់​

894
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រទី១០សីហាថាចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្លាំង៦,៩ រិច្ឆទ័រនៅកោះLombok ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ជាង៣២០នាក់នាក់ ខណៈដែលកិច្ចប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត ។

អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីបាននិយាយថាខ្លួនបានបញ្ជាក់ពីការស្លាប់នេះ គឺ មនុស្សចំនួន៣២១នាក់បានស្លាប់ ហើយថាមនុស្សជាង២៧០.០០០នាក់ បានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយសារតែការរញ្ជួយដីតិចៗមកទៀតជាបន្តបន្ទាប់ នៅ២សប្តាហ៍មកនេះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកាលពីថ្ងៃអាទិត្យនោះ​ បានកើនឡើងដល់៣១៩នាក់។

រញ្ជួយដីជាថ្មីកម្លាំង៥,៩រិច្ឆទ័រ បានបង្កការភ័យស្លន់ស្លោនៅតំបន់ភាគខាងជើងនៃកោះLombok កាលពីថ្ងៃព្រហស្បតិ៍។

អង្គភាពគ្រប់គ្រងគ្រោះមហន្តរា យជាតិឥណ្ឌូនេស៊ីបាននិយាយថា ជិត៧៥ភាគរយនៃផ្ទះសម្បែង ត្រូវបានបំផ្លាញនៅលើកោះLombok ដោយសាររញ្ជួយដីដ៏ខ្លាំងនេះ៕ដោយៈសុខា/SN

ទីតាំងផ្សាយពាណិជ្ជកម្ម