ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះឃើញថាដំណើរជីវិតងាយជួបបញ្ហាប្រទាំងប្រទើស និង ពិសេសងាយត្រូវគេប្រមាថថែមទៀត។សម្រាប់សុខភាពរបស់លោកអ្នកពុំសូវល្អទេចូរប្រយ័ត្នការធ្លាក់ខ្លួនឈឺដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារត្រូវធ្វើរបស់តូចតាចឬកិច្ចការងារមិនធំដុំទើបប្រសើរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទូលផលសម្រេចល្អ។

​  –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីងាយមានជម្លោះវិវាទនិងពាក់មុខយក្សដាក់គ្នាណាស់ដែរ៕

 

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសនៅថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីជាងបុរសពីព្រោះថាងាយកើតជារឿងរាវចំបែងចិត្តណាស់ដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយគប្បីមានការសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូលហើយមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។

បញ្ហាស្នេហា៖ បញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕

 

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ទាបដោយប្រការណាមួយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយកើតភាពប្រទាំងប្រទើសនិងរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់ផង៕

 

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា បញ្ញាឈ្លាសវៃ និងធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗ។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

-ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំឬចូលស្តីដណ្តឹងហើយ៕

 

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ រយៈពេលប៉ុន្មានថ្ងៃនេះដំណើរជីវិតរបស់ លោកអ្នក ឃើញថាពុំសូវល្អទេ។ថ្ងៃនេះដែរការធ្វើដំណើរចាកចេញពីផ្ទះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីព្រោះតែក្តីឈ្នានីសដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រចចិត្តធ្វើអ្វីដែលជារឿងសំខាន់ឡើយឬមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងកិច្ចការផ្នែកខាងក្រៅឡើយពីព្រោះថាងាយរាំងស្ទះ និង ជួបបញ្ហាច្រើន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេព្រោះជារឿយៗតែងមានក្រុមមនុស្សអុកឡុកយាយីជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការល្អក់កករ និង ប្រឆាំងគ្នាធ្វើឱ្យកើតបញ្ហាមិនសូវចេះចប់ទេ៕

 

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងអំឡុងពេលនេះលោកអ្នកមិនអាចធ្វើអ្វីដោយមិនគិតគូរនោះឡើយពីព្រោះថាផលអាក្រក់ៗនោះតែងមានជាប់ជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាក្នុងថ្ងៃនេះសម្រាប់ស្រ្តី មានការលូតលាស់គួរសម តែលោកអ្នកក៏ទទួលការរែកពន់ការងារក៏ច្រើនជាងមុនដែរ។

-ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីវិញមានការរីកលូតលាស់ទៅមុខយឺតតែក៏ងាយថយក្រោយ៕

 

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកមានចរចាទំនាក់ទំនងការងារតែងប្រព្រឹត្តិទៅយ៉ាងល្អ ឬក៏អាចចាប់ផ្តើមអ្វីមួយក៏កាន់តែប្រសើរដែរ។

-កិច្ចការងារ៖ដំណើរជីវិតការងាររបស់លោកអ្នកមានភាពរលូនល្អ ហើយទោះធ្វើអ្វីក៏តែងហុចផលល្អៗមកវិញផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកព្រោះតែងអាចជោគជ័យដូចគាប់បំណង៕

 

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះអ្វីៗមានភាពល្អប្រសើរ ហើយបើលោកអ្នកចង់ធ្វើអ្វីមួយគឺមានការលូតលាស់ទៅមុខសន្សឹមៗគ្រាន់គាប់ប្រសើរផងដែរ។

-កិច្ចការងារ៖បើលោកអ្នកចង់ជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់ និង ទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលការជួយជ្រោមជ្រែងអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕

 

ឆ្នាំវក

នៅថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះក្នុងរង្វង់គ្រួសាររបស់លោកអ្នកតែងមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបការរស់នៅមានភាពសុខដុមជាងនេះ។

-កិច្ចការងារ៖ការប្រកបការងារត្រូវរក្សាភាពនឹងធឹង និង មិនត្រូវតបតជាមួយក្រុមមនុស្សច្រើនពេកដែរ បើពុំនោះទេរឿងរាវពិតជារត់ចូលទៀតពុំខាន។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អ និងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចគ្រាន់កក់ក្តៅ ត្រឡប់មកវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើន ម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕

 

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសនៅថ្ងៃនេះលោកអ្នកមិនត្រូវយកខ្លួនបៀតក្រុមមនុស្សខ្ចាត់ព្រាត់ ឬមានគំនិតលោភលន់ឡើយពីព្រោះថាគេងាយនាំទុកមកឱ្យជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារកុំសង្ឃឹមលើអ្នកដទៃពេកពីព្រោះថាផលអាក្រក់ងាយកើតឡើងចំពោះខ្លួនអ្នកណាស់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការងាយទាំងថ្នាំងថ្នាក់ និង ក៏ងាយត្រូវរ៉ូវវិញ៕

 

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដំណើរជីវិតលោកអ្នកក្នុងថ្ងៃនេះស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ហើយបើចង់ង់សម្រេចចិត្តអ្វីមួយគឺងាយភ្លាំងភ្លាត់ និង ជួបបញ្ហាជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែគិតគូរ និងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕

 

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ម្ល៉ោះហើយផ្តល់ផលល្អក្នុងការបង្កើតកិច្ចការសំខាន់ៗណាមួយពីព្រោះថាតែងនឹងហុចផលមកវិញគ្រាន់គាប់បំណង។

-កិច្ចការងារ៖ការប្រកបការងារមានភាពរលូនល្អគួរសម ពោលគឺពុំមានឧបសគ្គអ្វីចូលមករារាំងបិទបាំងនាំជួបការលំបាកក្នុងការដោះស្រាយនោះឡើយ។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនគាប់ប្រសើរទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់អាចនឹងមានក្រុមមនុស្សចាប់អារម្មណ៍ ហើយបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងងាយឆាប់យល់ចិត្តគ្នាផង៕