ដោយៈប.ខុន/ភ្នំពេញៈ ក្រុមការងារផ្នែករដ្ឋបាលជលផលកំពង់លាវដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់បទល្មើស ជលផលបានមួយករណីដោយធ្វើការរុះរើ

និងបំផ្លាញចោលលូស្បៃមុង៧មាត់របាំងស្បៃមុងប្រវែង៩០០ម៉ែត្រនិង បង្គោលចម្រឹងចំនួន៤០០ដើមនិងចាក់លែងកូនត្រីចម្រុះចំនួន២០គីឡូក្រាមចូលបឹងធម្មជាតិវិញ។

លោកអូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣ថានថ្ងៃទី២១ខែវិច្ឆិកានេះក្រុមការងារផ្នែករដ្ឋបាលជលផលកំពង់លាវចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់បទល្មើស ជលផលបានមួយករណីដោយធ្វើការរុះរើនិងបំផ្លាញចោលនៅនឹងកន្លែង នៅចំណុចប្រឡាយព្រែល្បាប់ ភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

នាយខណ្ឌជលផលខាងលើបញ្ជាក់ថាវត្ថុតាងត្រូវបានរុះរើនិងបំផ្លាញចោលក្នុងការបង្រ្កាបខាងលើរួមមានលូស្បៃមុង៧មាត់របាំងស្បៃមុងប្រវែង៩០០ម៉ែត្រនិង បង្គោលចម្រឹងចំនួន៤០០ដើមនិងបានចាក់លែងកូនត្រីចម្រុះចំនួន២០គីឡូក្រាមចូលបឹងធម្មជាតិវិញ៕srn / N