កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍ ទី​១១ ខែសីហា ឆ្នាំ​២០១៨

1183
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល ២០១៨/ ២០១៩
(18:30) Newcastle vs Tottenham Hotspur
(21:00) Bournemouth vs Cardiff
(21:00) Fulham vs Crystal Palace
(21:00) Huddersfield Town vs Chelsea
(21:00) Watford vs Brighton Hove Albion
(23:30) Wolverhampton vs Everton

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Newcastle vs Tottenham


​ ​
​ក្លឹប Tottenham ប្រហែលជា​មិនបាន​ផ្ទេរ​កីឡាករ​ថ្មី​ណា​ម្នាក់​ទេ​នៅ​រដូវក្តៅ​នេះ ។ កីឡាករ ជែក ហ្គ្រី​លី​ស (Jack Grealish) គឺជា​កីឡាករ​ដែល​ក្លឹប Spurs មិនបាន​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ប៉ុន្តែ​ជោគជ័យ​កីឡាករ​របស់​ក្រុម Spurs នៅក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​បាន​បង្ហាញថា ពួកគេ​សម្បូរ ដោយ​កីឡាករ​ដែលមាន​ទេពកោសល្យ​។​
​ ​
​រដូវ​កាល​ថ្មី​និង​ពហុកីឡាដ្ឋាន​ថ្មី ប៉ុន្តែ​សម្រាប់​ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ពួកគេ​ដំបូង​ត្រូវ ធ្វើដំណើរ​ទៅ​ទឹកដី​របស់​ក្រុម Newcastle United ។ កាលពី​រដូវ​កាល​មុន ក្រុម Spurs អាច​យកឈ្នះ​លើ​ក្រុម Newcastle ទាំងពីរ​ជើង ហើយ Spurs អាច​យកឈ្នះ​បី​លើក​ក្នុង ចំណោម​បួន​ប្រកួត​ចុងក្រោយ​។​
​ ​
​មានតែ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ប៉ុណ្ណោះ​ដែលមាន​ស្ថិតិ​ប្រកួត​ល្អ​ជាង​ក្រុម Spurs នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​កាលពី​រដូវ​កាល​មុន ដោយ​រកបាន​១៦​ពិន្ទុ​លើ​ក្រុម Spurs ។ ក្រុម Spurs គ្មាន​បញ្ហា កីឡាករ​របួស​ទេ ហើយ​អ្វីដែល​គេ​ចោទសួរ​ចម្បង​នោះ​គឺថា តើ​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) អា​ចរក​គ្រាប់​បាល់​បាន​ឬ​យ៉ាងណា​នៅ​ខែសីហា​នេះ​។​
​ ​
​ក្រុម Newcastle លេង​មិនសូវ​ស៊ីសង្វាក់​គ្នា​ទេ ប៉ុន្តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​ជាច្រើន​ផងដែរ​។ ពួកគេ​បញ្ចប់​ត្រឹម​លេខ​រៀង​ទី​១០ ប៉ុន្តែ​ចាញ់​ក្រុម Spurs ៣៣​ពិន្ទុ និង​មាន​១១​ពិន្ទុ​នៅលើ​ក្រុម​បាត តារាង​ទាំងបី​។​
​ ​
​ជាថ្មី​ម្តងទៀត ក្លឹប Newcastle មិនបាន​ផ្ទេរ​កីឡាករ​សំខាន់​ណា​ម្នាក់​ទេ ហើយ​ភាព​ច្របូក ច្របល់​នៅតែ​កើតមាន​ជុំវិញ​ម្ចាស់​ក្លឹប​លោក ម៉ា​យ អា​ស្លី (Mike Ashley) ។ កីឡាករ សូ​ឡូ​ម៉ុ​ន រ៉​ន់​ដិ​ន (Solomon Rondon) បាន​ទៅលេង​ខ្ចី​ជើង ប៉ុន្តែ​ធ្វើ​មិនបាន​ល្អ​សោះ​ជាមួយ​ក្រុម West Brom កាលពី​រដូវ​កាល​មុន​។​
​ ​
​ដំណឹង​ល្អ​នោះ​គឺថា កីឡាករ ខេន​ណេ​ឌី (Kennedy) នៅ​បន្ត​លេង​ខ្ចី​ជើង​បន្តទៀត​។ ក្រុម Newcastle ឈ្នះ​៨​ប្រកួត​ក្នុង​ទឹកដី​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ចាញ់​៧​លើក​។ សម្រាប់​ក្រុម Spurs ការយក​ឈ្នះ​នៅក្រៅ​ទឹកដី​គឺជា​រឿង​សំខាន់ ហើយ​បើទោះបីជា​ពួកគេ​មិនបាន​ផ្ទេរ​កីឡាករ​ថ្មី​ក៏ដោយ ក៏​ពួកគេ​នៅមាន​ទម្រង់​លេង​ខ្ពស់ជាង​ក្រុម Newcastle ដែរ​។ ដូច្នេះ​ក្រុម Spurs សង្ឃឹម​ឈ្នះ ច្រើនជាង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Newcastle 0-2 Tottenham

Huddersfield vs Chelsea

​ ​
​ក្រុម Huddersfield ធ្វើ​បានល្អ​ច្រើន​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​នៅតែ​បញ្ចប់​ត្រឹម​ពីរ​លេខ លើ​ក្រុម បាត​តារាង​ទាំងបី​។ វា​នឹង​ក្លាយជា​រដូវ​កាល​ដ៏​លំបាក​មួយទៀត​សម្រាប់​ពួកគេ ហើយ​ពួកគេ​ប្រឈម មុខ​នឹង​ក្រុម​ខ្លាំង​ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន ដោយ​ជួប​ក្រុម​ឆេ​ល​ស៊ី​និង​បន្ត​ជួប​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​ចុង​សប្តាហ៍​ក្រោយ​។​
​ ​
​ការស្វែងរក​គ្រាប់​បាល់​គឺជា​បញ្ហា​ធំ​សម្រាប់​ពួកគេ​កាលពី​ឆ្នាំមុន ដោយ​ពួកគេ​អាច​រកបាន​ត្រឹម​២៨ គ្រាប់​ក្នុង​លី​ក ដូច្នេះ​គ្រប់គ្នា​មាន​ចម្ងល់​អំពី​ខ្សែការពារ​ដែល​ផ្ទេរ​មក​ក្នុងតម្លៃ​ខ្ពស់ តេ​រ៉េ​ន​សេ កុន​ហ្គោ​ឡូ (Terence Kongolo) ។ កាលពី​រដូវ​កាល​មុន ក្រុម Huddersfield ចាញ់​៨​ប្រកួត ក្នុង​ទឹកដី​។​
​ ​
​ឆេ​ល​ស៊ី​មាន​បញ្ហា​ច្រើន​ក្នុង​ការត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​នេះ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ។ មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា កីឡាករ​កំពូលៗ​ជាច្រើន នឹង​ចាក​ចេញពី​ក្លឹប​នេះ​។ ពួកគេ​មានការ​ខកចិត្ត​នឹង​ការប្រកួត​ដណ្តើមពាន Community Shield ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ហើយ​វា​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រសិនបើ​បានឃើញ​ទម្រង់​លេង​ប្រយុទ្ធ ដូចដែល​គ្រូបង្វឹក​ថ្មី​រូបនេះ​បាន​សន្យា​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​នោះ​។​
​ ​
​ក្រុម​ឆេ​ល​ស៊ី​គឺជា​ក្រុម​ល្អ ហើយ​ក្រុម Huddersfield ប្រហែលជា​ពិបាក​ទប់ទល់​បន្តិច​ហើយ​។ ដូច្នេះ​ការយក​ឈ្នះ​ក្រុម​ឆេ​ល​ស៊ី​នៅ​រាត្រី​នេះ គឺ​ពិតជា​ពិបាក​៕
​ទស្សន​: Huddersfield 1-3 Chelsea

•​ ​ក្របខណ្ឌ​បាល់ទាត់​បារាំង Ligue 1 រដូវ​កាល ២០១៨/ ២០១៩
(22:00) Nantes vs Monaco
(01:00) Angers vs Nimes
(01:00) Lille vs Rennes
(01:00) Montpellier vs Dijon
(01:00) Nice vs Stade de Reims
(01:00) Saint Etienne vs Guingamp

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Nantes vs Monaco


​ ​
​ក្រុម Monaco នឹង​ក្លាយជា​ក្រុម​ដែលមាន​ប្រៀប​យកឈ្នះ​ក្រុម Nantes ក្នុងការ​ប្រកួត​នេះ ខណៈ​ការប្រកួត​នៅ​ក្របខណ្ឌ Ligue 1 ចាប់ផ្តើម​ជាថ្មី​។ ទោះបីជា​យ៉ាងណា ក្រុម Monaco ជួប​រឿង​ខកចិត្ត​រួម​ហើយ ដោយ​បាត់បង់​ពាន French Super cup នៅពេល​បើក​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​ចាញ់​ក្រុម PSG 4-0 ។​
​ ​
​ក្រុម Monaco ចាញ់​ក្រុម PSG ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើនលើកច្រើនសា​មកហើយ ហើយ​លទ្ធផល​នេះ ពិតជា​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ពួកគេ ប៉ុន្តែ​ក្រុម​ជើងឯក​ឆ្នាំ​២០១៧​នេះ ចង់​ធ្វើ​ឲ្យ​បានល្អ​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​ការប្រកួត​បើកឆាក​នេះ​។​
​ ​
​វា​ស្ទើរតែ​ក្លាយជា​រឿង​ធម្មតា​ទៅហើយ កីឡាករ​ល្បីៗ​បាន​ចាក​ចេញពី​ក្លឹប Monaco នៅ​រដូវ​កាល​នេះ រួមទាំង​កីឡាករ ថូ​ម៉ាស ឡេ​ម៉ា (Thomas Lemar) ចូ​អាវ ម៉ូ​ទី​ញ៉ូ (Joao Moutinho) អា​ដា​ម៉ា ឌី​អា​ខា​ប៊ី (Adama Diakhaby) តេ​រ៉េ​ន​សេ កុន ហ្គោ​ឡូ (Terence Kongolo) ហ្វា​ប៊ី​ញ៉ូ (Fabinho) និង​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ។ ប៉ុន្តែ​ក្រុម Monaco បាន​ទិញ​កីឡាករ​ថ្មី​ចូលមក​ច្រើន​ផងដែរ ហើយ​ភាគច្រើន​គេ​មិនសូវ​ស្គាល់​ទេ ប៉ុន្តែ​ក្លឹប​នេះ​ហាក់ ដូច​ជាមាន​សមត្ថភាព​ក្នុងការ​ប្រែក្លាយ​កីឡាករ​ទាំងអស់នោះ​ទៅជា​កីឡាករ​ឆ្នើម ចាំ​មើលថា តើ​ពួកគេ​អាច​ធ្វើបាន​ជាថ្មីទៀត​ដែរឬទេ​?
​ ​
​ក្រុម Nantes មាន​គ្រូបង្វឹក​ថ្មី ហើយ​ពួកគេ​ទំនងជា​ធ្វើ​ឲ្យ​បានល្អ​ជាង​រដូវ​កាល​មុន បន្ទាប់ពី​បញ្ចប់ ត្រឹម​លេខ​រៀង​ទី​៩​។ កាលពី​រដូវ​កាល​មុន ក្រុម Nantes ចាប់ផ្តើម​មិនបាន​ល្អ​ទេ ហើយ​ពួកគេ​ជួប រឿង​សោកសៅ​នៅ​វគ្គ​ទី​២​នៃ​រដូវ​កាល ហើយ​នេះ​គឺជា​ហេតុផល​ដែល​គ្រូបង្វឹក​លោក ក្លូ​ឌី​អូ រ៉ា​ណេ​រី (Claudio Ranieri) ត្រូវ​ចាកចេញ​។​
​ ​
​ចាំ​មើលថា តើ​ក្រុម Nantes អាចធ្វើ​បានល្អ​ប៉ុណ្ណា ស្របពេល​គូប្រកួត​របស់ខ្លួន​បន្ត​លក់​កីឡាករ​ល្អៗ ចេញ​រៀងរាល់​រដូវ​កាល​។ ក្រុម​ទាំងពីរ​ប្រហែលជា​មិនអាច​រក​គ្រាប់​បាល់​ច្រើន​ទេ ប៉ុន្តែ​ក្រុម​ម្ចាស់ ផ្ទះ​ប្រហែលជា​មានប្រៀប​ជាង​បន្តិច​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​
​ទស្សន​: Nantes 2-1 Monaco

 

ទីតាំងផ្សាយពាណិជ្ជកម្ម