ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ស្អែកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រា ស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិ លេខ៥ចាប់ពីព្រែកក្ដាមទៅដល់បាត់ដំបងប្រវែងសរុបជាង ២៤៦ គីឡូម៉ែត្រនិងបើកការដ្ឋានសាង សង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែងជាង៣៥គីឡូម៉ែត្រ ” ក្រោមឥណទានសម្បទានពីរដ្ឋា ភិបាលនៃប្រទេសជប៉ុន។ ពិធីប្រព្រឹត្តធ្វើនៅខេត្តកំពង់ឆ្នាំង ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រ សួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាគម្រោងធ្វើឱ្យប្រ សើរឡើងវិញកំណាត់ផ្លូវជាតិលេ ខ៥ពីដើមឡើយមានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីស្ពានព្រែកក្ដាមខេត្តកណ្តាលរហូតដល់ក្រុងសិរីសោ ភ័ណខេត្តបន្ទាយមានជ័យបែង ចែកជា៣កំណាត់រួមមាន៖
កំណាត់ផ្លូវភាគខាងត្បូង(ព្រែកក្តា ម -ធ្លាម្អម),កំណាត់ផ្លូវភាគកណ្តា ល(ធ្លាម្អម-បាត់ដំបង)និងកំណាត់ផ្លូវភាខាងជើង(បាត់ដំបង-សិរីសោភ័ណ) ដោយបានប្រើប្រាស់ រយៈពេលសាងសង់សរុបចំនួន ៧ឆ្នាំនិងចំណាយថវិកាសរុបប្រ មាណ៦៩១លានដុល្លារអាម៉េរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។
ដោយឡែកកំណាត់ផ្លូវភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ។ ដោយឡែកកំណាត់ផ្លូវចំនួន២ ទៀតរួមមានកំណាត់ផ្លូវភាគខាងត្បូងនិងកំណាត់ផ្លូវភាគកណ្តាលបានបញ្ចប់ការសាងសង់ជាស្ថាព រនៅខែឧសភាឆ្នាំ២០២៣និងកំពុ ងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះដែលមា នខ្លឹមសារសង្ខេបដូចតទៅ៖
•កំណាត់ផ្លូវភាគខាងត្បូង(ព្រែកក្តាម -ធ្លាម្អម)៖ប្រវែង១៣៥ ,២៥ គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីស្ពានព្រែកក្ដាមឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ក្នុងនោះមានការសាង សង់ស្ពានថ្មីនិងជួសជុលស្ពានចា ស់ចំនួន៣៣កន្លែងប្រវែងសរុប ៧៤៩ម៉ែត្រនិងបានដាក់លូចំនួន ២៤៥កន្លែង។
•កំណាត់ផ្លូវភាគកណ្តាល(ធ្លាម្អម- បាត់ដំបង)៖ប្រវែង ១១០,៩០ គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីធ្លាម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងក្នុងនោះមានការសាងសង់ស្ពានថ្មីនិងជួសជុ លស្ពានចាស់ចំនួន៣១កន្លែងប្រវែងសរុប១៤១៨ ម៉ែត្រនិងបានដាក់លូចំនួន១៣០ កន្លែង។
•កំណាត់ផ្លូវទាំងពីរនេះត្រូវបាន ស្ថាបនាស្របតាមបទដ្ឋានបច្ចេក ទេសដូចគ្នារួមមាន៖ការលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC)មានកម្រាស់១៥សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវនៅក្នុងទីប្រជុំជនប្រវែ ង២៩ម៉ែត្រនិងទទឹងតួផ្លូវក្រៅទីប្រជុំជនប្រវែង២៣ម៉ែត្រនិងមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្ល ង(២គន្លងទៅ-២គន្លងមក)។
• កំណាត់ផ្លូវទាំងពីរនេះក៏បានរៀ បចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញា បង្គោល គីឡូម៉ែត្រ បង្គោលសុវត្ថិភាព ទៅតាមបទ ដ្ឋានបច្ចេកទេសផ្លូវថ្នល់និងការដាំដើមឈើដើម ផ្កាលម្អតាមសួន ពុះទ្រូងផ្លូវនិងអមសងខាងផ្លូវវាង ទីប្រជុំជនផងដែរ ។
សម្រាប់ការងារសាងសង់និងការ ងារត្រួតពិនិត្យលក្ខណៈបច្ចេកទេ ស ៖
• កំណាត់ផ្លូវភាគខាងត្បូងបាន បែងចែកជា៣កញ្ចប់៖កញ្ចប់ទី១ និងកញ្ចប់ទី២អនុវត្តការសាងស ង់ដោយសម្ព័ន្ធក្រុមហ៊ុន Sumit omo Mitsui និងWorld Kaihatsu Kogyo និងកញ្ចប់ទី ៣អនុវត្តការសាងសង់ដោយស ម្ព័ន្ធក្រុមហ៊ុន Hanshin Eng ineering & Construction។
•កំណាត់ផ្លូវភាគកណ្តាលបានបែ ងចែកជា៣កញ្ចប់៖កញ្ចប់ទី១ អនុ វត្តការសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន ILSUNG-CIENCO1 JV, កញ្ចប់ទី២អនុវត្តការសាងស ង់ដោយក្រុមហ៊ុន Obayashi Corporation, និងកញ្ចប់ទី៣ អនុវត្តការសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken- IKEE JV។
• កំណាត់ផ្លូវទាំងពីរនេះត្រូវបានត្រួត ពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេ សសហព័ន្ធអាជីវកម្ម Katahira & Engineer International និង Oriental Consultant Global (KEI- OCG) ។
ចំពោះថវិកាសាងសង់កំណាត់ផ្លូវ ទាំងពីរនេះបានចំណាយថវិកាសរុបចំ នួន ៤០៨,៤៣ លានដុល្លារអាម៉េរិក ក្នុងនោះកំណាត់ផ្លូវភាគខាងត្បូងចំ ណាយថវិកាចំនួន ២៤៦,៥៣លានដុល្លារអា មេរិកនិងកំណាត់ផ្លូវភាគកណ្ដាលចំណាយថវិកាចំនួន១៦១,៩០ លានដុល្លារអាម៉េរិកដែលជាឥ ណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រ ទេសជប៉ុន (JICA) រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុ ជាសម្រាប់ការដោះស្រាយផល ប៉ះពាល់ការបោសសម្អាតគ្រាប់ មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ។
ពិធីនាថ្ងៃនេះក៏បានរួមបញ្ចូលផង ដែរនូវការបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ពីសិរីសោ ភ័ណទៅប៉ោយប៉ែតប្រវែង ៣៥, ១៤ គីឡូម៉ែត្រដែលជាការស្នើសុំបន្ថែមដើម្បីតភ្ជាប់ផ្លូវជាតិលេខ៥ ឱ្យទៅដល់ក្រុងប៉ោយប៉ែតនិងព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)។ គម្រោងនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រា លបេតុងកៅស៊ូAC មានកម្រាស់ ១៥ សង់ទីម៉ែត្រពង្រីកទទឹងតួផ្លូវនៅក្នុងទីប្រជុំជនប្រវែង ២៩ ម៉ែ ត្រនិងទទឹងតួផ្លូវក្រៅទីប្រជុំជនប្រ វែង២៣ម៉ែត្រដែលមានស្តង់ដាររួមតែមួយដូចគ្នាទៅនឹងកំណាត់ផ្លូវជាតិលេខ៥ផ្សេងទៀត។គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែនិងបញ្ចប់នៅក្នុងអំឡុងខែមីនាឆ្នាំ ២០២៥ ដោយនឹងប្រើប្រាស់ថវិកាសាងសង់ចំនួន៥២,៥៦ លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
ផ្លូវជាតិលេខ៥នេះគឺជាសមិទ្ធ ផលថ្មីមួយបន្ថែមទៀតនិងជាចំ ណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាជូនបងប្អូនប្រ ជាពលរដ្ឋទូទាំងប្រទេសជាពិសេ សប្រជាពលរដ្ឋដែលរស់នៅអម បណ្តោយផ្លូវជាតិលេខ៥ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅនិង យូរអង្វែង។
ផ្លូវជាតិលេខ៥គឺជាផ្លូវយុទ្ធសា ស្ត្រដ៏សំខាន់មួយនិងជាផ្លូវសេដ្ឋ កិច្ចជាតិដ៏មានសក្តានុពលដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ននិងប្រជាជនដោយរាប់ចាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមាន ជ័យនិងបណ្តាខេត្តជាប់ព្រំប្រទ ល់ផ្សេងៗដទៃទៀត។ ផ្លូវនេះក៏ជាខ្សែផ្លូវមេដែលមានភាពប្រទា ក់ក្រឡាជាមួយផ្លូវជាតិសំខាន់ៗ រួមមានដូចជា៖ តភ្ជាប់ជាមួយផ្លូវជាតិលេខ៤៤ផ្លូវជាតិលេខ ៥១ និងផ្លូវជាតិលេខ៦១នៅក្នុងភូមិ សាស្ត្រខេត្តកណ្តាល,តភ្ជាប់ជា មួយផ្លូវជាតិលេខ៥០C ផ្លូវជាតិ លេខ៥២ ផ្លូវជាតិលេខ៥៣និងផ្លូវជាតិលេខ៥៣ Aនៅក្នុងភូមិ សាស្ត្រខេត្តកំពង់ឆ្នាំងតភ្ជាប់ជា មួយផ្លូវជាតិលេខ៥៣B ផ្លូវជាតិ លេខ៥៤ និងផ្លូវជាតិលេខ ៥៥ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សា ត់តភ្ជាប់ជាមួយផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៧B នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង,តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ផ្លូវជាតិលេ ខ៥៦ ផ្លូវជាតិលេខ៥៦Dផ្លូវជាតិ លេខ៥៨ និងផ្លូវជាតិលេខ៥៩ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងតភ្ជាប់ទៅកាន់ព្រំដែ នអន្តរជាតិកម្ពុជា-ថៃ (ប៉ោយប៉ែត – អារញ្ញប្រាថេត)។
នៅក្នុងក្របខណ្ឌតំបន់ផ្លូវជាតិ លេខ ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាងទីក្រុងបា ងកករាជធានីភ្នំពេញនិងទីក្រុង ហូជីមិញនិងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏មានសក្តានុពលដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងមហាអនុតំបន់មេគង្គ(GMS) ក៏ដូចជាតំបន់អាស៊ានផងដែរ។
ខ្សែផ្លូវជាតិលេខ៥នេះបាននិងកំពុងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងការដឹកជញ្ជូនគ្រប់ប្រភេទជាពិ សេសខ្សែផ្លូវនេះកំពុងចូលរួមជំរុញឱ្យមានកំណើនសកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ រួមជាមួយនឹងសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំ ដែនរបស់កម្ពុជាជាមួយប្រទេសជិតខាងនិងប្រទេសនៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។
បន្ថែមពីលើនេះខ្សែផ្លូវជាតិលេខ ៥រួមជាមួយនឹងគម្រោងសាងស ង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដទៃទៀតដែលគ្រោងអនុវត្តនាពេលអនាគតនឹងរួមចំណែកឆ្លើ យតបទៅនឹងយុទ្ធសាស្ត្រ បញ្ច កោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាដោយត្រូវបានកំ ណត់នៅក្នុងចំណោមអាទិភាពគន្លឹះចំនួន៥រួមមាន“មនុស្ស ផ្លូវ ទឹក ភ្លើងនិង បច្ចេកវិទ្យា” ដែលក្នុងនោះវិស័យសាធារណការនិងដឹកជញ្ជូនក៏ត្រូវបានគូសបញ្ជា ក់ផងដែរនៅក្នុងបញ្ចកោណទី២ ត្រង់មុំទី២ “ការលើកកម្ពស់ការត ភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននិងឡូជីស្លឹកវិស័ យថាមពលវិស័យទឹកស្អាតនិងវិ ស័យឌីជីថល”និងបញ្ចកោណទី ៤ត្រង់ មុំទី៤“ការពង្រឹងការគ្រប់គ្រងនិងការធ្វើទំនើបកម្មនគរូបនី យកម្ម”និងត្រង់មុំទី៥ “ការធានា ចីរភាពបរិស្ថាននិងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកា សធាតុព្រមទាំងការលើកកម្ពសសេដ្ឋកិច្ចបៃតង”៕