ដោយៈបាយ័ន / សៀមរាបៈ លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ដឹកនាំគ្រូពេទ្យស្ម័គ្គជប៉ុន ចំនួន ៣៥ នាក់ បានចុះពិនិត្យ និងព្យាបាលមាត់ ធ្មេញ ជូនប្រជាជនដោយឥតគិតថ្លៃ​ និងចុះពិនិត្យមេីលអណ្តូងទឹក ជំនួយពីប្រជាជនជប៉ុន ចំនួន ៦៥ អណ្តូង ដល់ប្រជាពលរដ្ឋឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ។

លោកឧកញ៉ា សៀង ណាំ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​និងសប្បុរសជន ជនជាតិ ជប៉ុន ដែលបានជួយប្រជាជន នៅទឹកដីខេត្តសៀមរាប​ តាំងពីដេីមរៀងមក លើវិស័យសុខាភិបាល និងវិស័យអប់រំជាចម្បង៕ V / N