ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ស្វាយរៀង តំណាងលោកអភិបាលខេត្ត នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ ស្ដីពីវឌ្ឍនភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំ ឃ សាលាខេត្តស្វាយរៀង។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ លោកឧត្ដមសេនីយ៍ អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងមន្ត្រីជាច្រើនរូប មកពី មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុង ស្រុកទាំង៨ នៅទូទាំងខេត្យស្វាយរៀង ៕ V / N