ធ្វើ​ពិធី​ចូលដេក​ក្នុង​មឈូស​ដើម្បី​បណ្តេញ​ចង្រៃឧបទ្រព ដឹងអី​ស្លាប់​មែនទែន​

1212
ចែករម្លែក

ក្រុម​ស៊ើបអង្កេត​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ស្ត្រី​ជនជាតិ​កូរ៉េខាងត្បូង ម្នាក់​ដែល​បាន បាត់​បង់ជីវិត​កាលពីពេល​ថ្មីៗ​នេះ គឺជា​សមាជិក​នៃ​ក្រុម “​សាសនា​ស៊ឺ​ដូ​” (Pseudo religion) ដែល​សន្យា​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ តាមរយៈ​ការធ្វើ​ពិធីបុណ្យ​សាសនា​ចម្លែកៗ​។

​កាសែត Korea Times បាន​ចុះផ្សាយ​ថា ស្ត្រី​រងគ្រោះ​អាយុ ៤០ ឆ្នាំ​ខាងលើនេះ​ត្រូវបាន​គេ​ប្រទះ ឃើញ​ស្លាប់​ក្នុង​មឈូស​ឈើ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ពិធី​សាសនា ដោយ​ជឿថា “​ការរៀន​ស្លាប់​” នឹង​ជួយ​បណ្តេញ​ចង្រៃឧបទ្រព​រប​ស់គា​ត់ ហើយ​នាំ​លាភ​សំណាង​មកវិញ​។​

​ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប (Yonhap) ថា ពិធី​សាសនា​ដ៏​ចម្លែក​នេះ បានធ្វើ​ពេលយប់​ក្នុង​ទីក្រុង​ហ្គូ​មី (Gumi) ប្រទេស​កូរ៉េខាងត្បូង កាលពីពេល​ថ្មីៗ​នេះ ហើយ​បាន តម្រូវឱ្យ​ស្ត្រី ៣ នាក់​ចូលដេក​ក្នុង​មឈូស​ឈើ​។​

​ស្ត្រី​ដែល​នៅរស់ ២ នាក់​បាន​ប្រទះឃើញ​មិត្ត​របស់ខ្លួន​ស្លាប់​នៅពេល​ព្រឹក​ឡើង​។ ពួកគេ​បាន​ប្រាប់ ក្រុម​ស៊ើបអង្កេត​ថា ស្ត្រី​ដែល​ស្លាប់​បាន​ត្អូញ​ថា​ក្តៅ​ខ្លាំង ហើយ​ដកដង្ហើម​មិន​រួច ប៉ុន្តែ​ពួកគេ​បាន បញ្ចុះបញ្ចូល​ឱ្យ​ជនរងគ្រោះ​ធ្វើ​ពិធី​សាសនា​បន្តទៀត​។

​ប៉ូលិស​និយាយថា មូលហេតុ​នៃ​ការស្លាប់​មិនទាន់​កំណត់​បាន​នៅឡើយ​ទេ ប៉ុន្តែ​គ្មាន​សញ្ញា​ឃាតកម្ម ឡើយ​៕ ប្រែ​សម្រួល​: ខុម​

ធ្វើ​ពិធី​ចូលដេក​ក្នុង​មឈូស​ដើម្បី​បណ្តេញ​ចង្រៃឧបទ្រព ដឹងអី​ស្លាប់​មែនទែន

ទីតាំងផ្សាយពាណិជ្ជកម្ម