មី​យ៉ាន់​ម៉ា​ស្វែងរក​ជំនួយ​ពី​អង្គការ​សុខភាព​ពិភពលោក ដោយសារ​ការផ្ទុះ​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក​

1405
ចែករម្លែក
  • 34
    Shares

​ក្រុម​អាជ្ញាធរ​សុខាភិបាល​មី​យ៉ាន់​ម៉ា បានស្នើ​រក​ជំនួយ​ពី​ទីភ្នាក់ងារ​សុខា​ភាព​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក ដែល​បាន​បង្ក​ការព្រួយបារម្ភ​ខ្លាំង​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

​មន្ត្រី​សុខាភិបាល​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ កក្កដា ថា យ៉ាងតិចណាស់​មនុស្ស​៦​នាក់ បាន​ស្លាប់​និង​៣០​នាក់​ទៀត បាន​ឆ្លង​ជំងឺ​នេះ កាលពី​ចុង​សប្តាហ៍​មុន ដោយ​ភាគច្រើន​នៃ​ពួកគេ​នេះ គឺ​នៅ​ទីក្រុង​នេះ​។​

​ការភ័យខ្លាច​អំពី​ជំងឺ​ផ្តាសាយ​ជ្រូក ត្រូវបាន​គេ​ចុះផ្សាយ​ច្រើន​លើ​បណ្តាញ​សង្គម ចាប់តាំងពី​ករណី​មនុស្ស​ស្លាប់​លើកដំបូង​នេះ ត្រូវបាន​រាយការណ៍ ហើយ ប្រជាជន​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន បាន​ពាក់​ម៉ាស់​ការពារ ដោយ​សង្ឃឹមថា អាច​ការពារ​ពី​ការឆ្លង​វីរុស​នេះ​។​

​ក្រុមមន្ត្រី​រដ្ឋាភិបាល បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់​ហើយ​ព្រមាន​សាធារណជន​ឱ្យ​ចៀសវាង​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន ដូចជា​មណ្ឌល​ហាង​លក់ដូរ ជាដើម​។​

​លោក ថន ទុន អ៊ុង អនុប្រធាន​នៃ​នាយកដ្ឋាន​សុខភាព​សាធារណៈ​មី​យ៉ាន់​ម៉ា បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​យើង​បាន​ស្នើសុំ​ជំនួយ​ពី​អង្គការ​សុខ​ភា​ពិភពលោក ដោយ​រួមទាំង​សម្ភារៈ​ពេទ្យ​និង​ថ្នាំពេទ្យ​មួយចំនួន​ផងដែរ ។ មនុស្ស​ចំនួន​៣០​នាក់​ត្រូវបានធ្វើ​តេ​ស្តិ៍​ហើយ​រកឃើញ​វិជ្ជមាន​នៃ​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក (H1N1) និង ករណី​សង្ស័យ​នៃ​ការឆ្លង​វីរុស​នេះ មាន​ចំនួន​៥០​នាក់​
​ចាប់តាំងពី​ថ្ងៃទី​១៩​ខែកក្កដា​មក ហើយ អ្នកជំងឺ​៦​នាក់ បាន​ស្លាប់​”៕ ដោយ៖ សុខា

ប្រជាជន​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន បាន​ពាក់​ម៉ាស់​ការពារ ដោយ​សង្ឃឹមថា អាច​ការពារ​ពី​ការឆ្លង​វីរុស​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម