ប្រយ័ត្ន​ឱ្យ​មែនទែន​ស្រីៗ​! ករណី​លួច​ថត​ស្រីៗ​ងូតទឹក​ត្រូវគេ​រកឃើញ​រាប់សិប​ករណី​

4415
ចែករម្លែក
  • 5
    Shares

​បុរស​ជនជាតិ​នូ​វែ​ល​សេ​ឡង់ ម្នាក់​បាន​សារភាព​គួរឱ្យភ្ញាក់ផ្អើល​ថា​លួច​ថត​សកម្មភាព​ស្រីៗ ងូត​ទឹកបាន​រហូតដល់​ទៅ ៣៤ នាក់​នៅផ្ទះ​សំណាក់​របស់​ខ្លួន ដោយ​លួច​បង្កប់​កាមេរ៉ា​ក្នុង​ដប​សាប៊ូ​។​

បុរស​ដែល​មកពី​តំបន់​ហក​ស្បេ (Hawke’s Bay) កោះ​ណស អាយ​លែ​ន​ដ៍ (North Island) ប្រទេស​នូ​វែ​ល​សេ​ឡង់ ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ដើម្បី​ការពារ​កិ​ត្ត​យស​ប្រពន្ធ​របស់​ជននេះ បាន​លួច​ថត​ចំនួន ២១៩ លើក​គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៧ ដល់​ខែកុម្ភៈ ឆ្នាំ​២០១៨​។

​បុរស​នេះ​ក៏បាន​សារភាព​ដែរ​ថា ខ្លួន​ថែមទាំង​បាន​បង្ហោះ​វីដេអូ​ទាំងនេះ​ទៅឱ្យ​គេហទំព័រ សិច​មួយ​ទៀតផង ដែល​វីដេអូ​ខ្លះ​ខ្លះ​អមដោយ​ការអត្ថាធិប្បាយ​។ ហើយ​នារី​រងគ្រោះ​ភាគច្រើន មាន​អាយុ​ក្រោម ៣០ ឆ្នាំ​។​

​រដ្ឋអាជ្ញា​និយាយថា “​មាន​នារី​រងគ្រោះ​ចំនួន ៣៤ នាក់​ដែល​រូបភាព​អាសអាភាស​បំផុត​របស់​ពួកគេ បាន​សុសសាយ​ពេញ​ពិភពលោក​”​។​

​បុរស​នេះ​ត្រូវបាន​ចោទប្រកាន់ ៦៩ ករណី ប៉ុន្តែ​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ហើយ​សវនាការ​ជំនុំជម្រះ​ទោស​នឹងធ្វើ​ឡើង​នៅ​ខែតុលា​។ យោងតាម​សេចក្តីរាយការណ៍ ឱ្យដឹងថា បទចោទប្រកាន់​មួយចំនួន​មានទោស​ជាប់ពន្ធនាគារ​អតិបរមា ១៤ ឆ្នាំ​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម