​គម្រោង​វិនិយោគ​ដែលមាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ​បានទទួល​ការសម្រេច​

2025
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​គ​ម្រោ​ថ​ស្នើ​វិនិយោគ​ធំៗ​នៃ​ក្រុមហ៊ុន​ចំនួន​បួន​ត្រូវបាន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ទាំងនេះ​។​

​គំរូ​ប្លង់​ទីតាំង​នៃ​គម្រោង​វិនិយោគ​(​រូបថត ស៊ី​ឌី​ស៊ី​)​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១០​ខែសីហា​ថា ក្រុមហ៊ុន​ទាំង​បួន​មានៈ​១- “MAKRO (CAMBODIA) COMPANYLIMITED.”​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ ភូមិ​គោក​ត្នោត ឃុំ​សណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ទុនវិនិយោគ ១៨.៧៦៥.២៣៧​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន ១៧៩​កន្លែង​។​

​ទី​២. “BOONMA HENG CO.,LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន​៣៩២​បន្ទប់ និង​មជ្ឈមណ្ឌល ពាណិជ្ជកម្ម “​ផ្សារ​ទំនើប​” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ ៦៨.២៩៧.៥៣៥​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៨៣៦​កន្លែង​។​

​ទី​៣. “RONG WIN GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ J សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ មាន​ទុនវិនិយោគ ៩.៤៥៣.៩៩៥​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២.១២១​កន្លែង​។​

​ចំណែក​ទី​៤. “E 1 RENEWABLE ENERGY CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រេងម៉ាស៊ូត​ពី​សំណល់ ​ប្លា​ស្ទិ​ក និង​សំណល់​ប្រេងម៉ាស៊ីន (​ប្រមូល​ទិញ​ក្នុងស្រុក​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ ៣.៦២២.៥០០​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន ២.១២១​កន្លែង​៕សរន

​គំរូ​ប្លង់​ទីតាំង​នៃ​គម្រោង​វិនិយោគ​(​រូបថត ស៊ី​ឌី​ស៊ី​)​

 

ទីតាំងផ្សាយពាណិជ្ជកម្ម