​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៧​ខែកក្កដា​ស្លាប់​៣​នាក់​របួស​១៥​នាក់

1126
ចែករម្លែក

​(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៩​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ របួសស្រាល​៥​នាក់ និង​របួសធ្ងន់​១០​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៩​គ្រឿង រថយន្ត​តូច​៣​គ្រឿង និង​រង​អ្នក​ថ្មើ​ជើង​៣​នាក់​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​មិន​គោរព​សិទ្ធិ​មិន​ប្រកាន់​ស្ដាំ​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​២៧​ថ្ងៃ ខែកក្កដា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​២១៩ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១១១​នាក់ របួសធ្ងន់​ចំនួន​២១៧​នាក់ និង​របួសស្រាល​ចំនួន​១១២​នាក់​៕S/​ដោយ​៖​ហូ​សាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម