៣​ម៉ាត់​នេះ និយាយ​ដាក់​កូន​១​ដង កូន​នឹង​ល្ងង់​១​ជីវិត​

1566
ចែករម្លែក

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​កូន​អ្នក​ក្លាយជា​បុគ្គល​ដែល​ល្ងង់ ពាក្យ​៣​ម៉ាត់​នេះ អ្នក​ដាច់ខាត​កុំ​និយាយ ដាក់​គេ​ឲ្យ​សោះ​។ តើ​មាន​អ្វី​ខ្លះទៅ​?
1. ទោះជា​អ្នក​ចង់​ស្តីបន្ទោស​គេ​យ៉ាងណាក៏ដោយ ក៏​អ្នក​មិនគួរ​និយាយថា​គេ​ល្ងង់​ដែរ ព្រោះ​ពាក្យ មួយ​ម៉ាត់​នេះ បើ​នៅក្នុង​ខួរក្បាល​កូន នោះ​កូន​អ្នក​មិន​ឆ្លាត​ឡើយ​។ វា​នឹងធ្វើ​ឲ្យ​កូន​អ្នករៀន​មិន​ពូកែ ដូចជា​កូន​អ្នកដទៃ​នោះ​ទែ​។​

2. ទោះបីជា​អ្នក​ខឹង​កូន​យ៉ាងណាក៏ដោយ ក៏​អ្នក​មិនគួរ​និយាយ​ពាក្យ​គម្រាម​គេ​ដែរ ព្រោះ​ពាក្យ គម្រាមកំហែង​ទាំងឡាយ អាចធ្វើ​ឲ្យ​ស្មារតី​កូន​ចុះខ្សោយ ដោយ​ធ្វើ​ឲ្យ​កូន​អាច​កើតមាន​សម្ពាធ អារម្មណ៍​យ៉ាង​ងាយ​។ ដូចនេះ អារម្មណ៍​នេះ​នឹង​តាម​កូន​អស់​មួយជីវិត ដោយ​ធ្វើ​ឲ្យ​កូន​កោធ ខ្លាច​អ្នកដទៃ​ជាខ្លាំង​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មិន​ងាយ​ខ្លាំង​ឡើយ​។​

3. ចុងក្រោយ អ្នក​មិនគួរ​និយាយ​ពាក្យ​មើលងាយ​កូន​ឡើយ ព្រោះ​បើ​សូម្បីតែ​អ្នក​មិន​ឲ្យ​តម្លៃ គេ​ផង នៅមាន​នរណា​មក​ឲ្យ​គេ​ទៀត​។ ដូចនេះ យូរ​ទៅ កូន​នឹង​អាច​ក្លាយជា​ក្មេង​ដែលមាន​បញ្ហា មិន​ដូច​ក្មេង​ដទៃ​នោះទេ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អនាគត​គេ​អាច​ចប់​បាន​ព្រោះតែ​ពាក្យសម្តី​របស់ អ្នកមួយ​ម៉ាត់​៕ ដោយ​: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម