ប្រមុខរាជរដ្ឋាភិបាលៈកម្ពុជាពិតជាត្រូវការសុខសន្តិភាពយូរអង្វែងដើម្បីមានពេលអភិវឌ្ឍន៍ប្រទេស

1377
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅថ្ងៃនេះ​បាន​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ជាថ្មី​ទៀ​ដែល​បានបង្ហាញ​ជំនឿ​ទុកចិត្ត មកលើ​សម្តេច និង គណបក្ស​ប្រជា ជន​កម្ពុជា ។ សម្តេច​បាន​បន្តថា​សម្តេច​ពិតជា​មិន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ខកបំណង​ឡើយ ។​ជាមួយ នេះ​សម្តេច​ក៏បាន​យល់​យ៉ាងច្បាស់​ថា​កម្ពុជា​ត្រូវការ​សុខសន្តិភាព​យូរអង្វែង​ដើម្បី​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន ។​

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី ៧ ខែ កក្កដា ២០១៨ ៕

​ ​ថ្លែង​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី ១១ ខែ សីហា នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ពី​លទ្ធផល បណ្តោះអាសន្ន​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានប្រកាស​កាលពី​កាលពី​ម៉ោង​៧:០០​ព្រឹក​មិញ​ថ្ងៃទី ១១ សីហា ចំនួន​អ្នក​ទៅ បោះឆ្នោត​មាន ៦.៩៥៦.៩០(៨៣,០២%) ។ សំឡេងឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​បាន​នាំមុខ​យ៉ាងច្រើន​លើសលប់​បំផុត​ដែលមាន ចំនួន ៤.៨៨៩.១១៣ ។​ការប្រកាស​ល​ទ្ឋ​ល​នៃ​ចំនួន​អាសនៈ​ដែល​ទទួលបាន​គឺ គ​.​ជ​.​ប គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃទី ១៥ សីហា ខាងមុខនេះ​។​

​ ​សម្តេច​តេ​ជោ បាន​សរសេរ​នៅក្នុងផេក​ហ្វេ​ស​បុក​ផ្ទាល់​របស់​ស​ម្តេ​ច​យ៉ាង​ដូ​ច្នេះ​ថា​ « កាលពី​ម៉ោង​៧:០០​ព្រឹក​មិញ​ថ្ងៃទី ១១ សីហា គ​.​ជ​.​ប បានប្រកាស​ល​ទ្ឋ​ផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​បង្ហាញ​ច្បាស់​ថា​ចំនួន​ពលរដ្ឋ ៦.៩៥៦.៩(៨៣,០២%)​បាន​ទៅ​បោះឆ្នោត ជ្រើសរើស​តំណាង​របស់ខ្លួន​ពី​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​តាមបែប​ល​ទ្ឋិ​ប្រជាធិបតេយ្យ ដោយ​សេរី យុ​ត្តិ​ធ​ម៍ និង ត្រឹមត្រូវ ។​ទន្ទឹមនឹង នេះ​គឺ​សំឡេងឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​បាន​នាំមុខ​យ៉ាងច្រើន​លើសលប់​បំផុត​ដែលមាន​ចំនួន ៤.៨៨៩.១១៣ ។ ការប្រកាស​ល​ទ្ឋ​ល​នៃ​ចំនួន អាសនៈ​ដែល​ទទួលបាន​គឺ គ​.​ជ​.​ប គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃទី ១៥ សីហា ២០១៨ ខាងមុខ»​។​

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា​«​សូម​អរគុណ​បងប្អូន​និង​កូនក្មួយ​ដែលមាន​ជំនឿ​ទុកចិត្ត​មកលើ​ខ្ញុំ​និង​គណបក្ស​ប្រជាជន ។ ខ្ញុំ​ពិតជា​មិនអោយ​បងប្អូន​ខកបំណង​ឡើយ ។​ច្បាស់​ណាស់​គឺ​កម្ពុជា​ត្រូវការ​សុខសន្តិភាព​យូរអង្វែង​ដើម្បី​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ អភិវឌ្ឍ​ប្រទេស​អោយ​រីកចម្រើន​»​។​

​ ​ដូច​ការគ្រោង​ទុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានប្រកាស​លទ្ធ​ផលប​ណ្តោះ​អាសន្ន​នៃ​ការបោះឆ្នោត​នីតិកាល​ទី​៦​នៅ​ព្រឹក​ថ្ងៃទី​១១​ខែសីហា​នេះ ។ លទ្ធផល​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ជាតិ​បង្ហាញថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងកាន់​អំណាច​ទ​ទួលបាន​សំឡេង ៤.៨៨៩.១១៣លើស​ដាច់​ឆ្ងាយ​ពី​គូប្រកួត ១៩ គណបក្ស​ផ្សេងទៀត​។

​ ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ទទួលបាន​សំឡេង​ច្រើន​បន្ទាប់​ក្នុង​លំដាប់​ទី​ពីរ និង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិ​​​ប​តេយ្យ នៅ​លំដាប់​ទី​បី​។ ប៉ុន្តែ​សំឡេង​គណបក្ស​ទាំងពីរ​នេះ​មាន​ចំនួន​តិចជាង​ខ្លាំង​បើ​ធៀប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។ តារាង​លទ្ធផល​បង្ហាញថា​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ទទួលបាន​សំឡេងឆ្នោត ៣៧៤.៥១០ សំឡេង បន្ត​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​ប តេ​យ្យ​របស់លោក ខឹម វាសនា ដែល​ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣០៩.៣៦៤ សំឡេង​។​

​យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន​នេះ​ដដែល​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​៦.៩៥៦.៩០០ នាក់​ដែល​ស្មើនឹង​៨៣,០២ ភាគ រយ នៃ​ចំនួន​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចំនួន​៨.៣៨០.២១៧​នាក់​។ តារាង​លទ្ធផល​បណ្តោះអាសន្ន​ក៏​បង្ហាញ​ដែរ​ថា​ក្នុង​ចំ​ណោ ម​សន្លឹកឆ្នោត​របស់​អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​ទាំងអស់នោះ​មាន​សន្លឹកឆ្នោត​មិនបានការ​ចំនួន ៥៩៤.៦៥៩ សន្លឹក​។​

​យោងតាម​សេចក្តីសម្រេច​របស់ គ​. ជ .​ប គ្រប់​គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​កន្លង​ទៅនេះ អាច​ប្តឹងតវ៉ា​អំពី​លទ្ធផល​មួយផ្នែក ឬ លទ្ធផល​ទាំង​អស់នៃ​ការបោះឆ្នោត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឬ ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុង​រយៈ ពេល ៧២ ម៉ោង​យ៉ាងយូរ បន្ទាប់ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នេះ​៕BR/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម