រថយន្ដបុក​រថយន្ដ​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​៥​នាក់​ស្រុក​ចិត្រ​បុរី​

1149
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បុក​រថយន្ត ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​រង​បួស​ធ្ងន់ នៅ​ផ្លូវជាតិ​លេខ​៧ (​ក្រចេះ ស្ទឹងត្រែង​) ចំណុច​ភូមិ​ដី​សម្បទាន​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​លោក ចាន់ ធី អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ ស្រុក​ចិត្រ​បុរី បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ដ​កូរ៉េ ដឹក​ត្រី​បុក​ជាមួយ​រថយន្ដ​សាំង​យ៉ុង ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ និង​ម្នាក់​រងរបួស​ស្រាល ក្នុងនោះ​ស្ត្រី​ចំនួន​0២​នាក់​។ ជនរងគ្រោះ​មាន ១៖​ឈ្មោះ យ៉ យាំ​ឡាំ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ រស់នៅ​ភូមិ​រកា​កណ្តាល​សង្កាត់រ​កា​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ត្រី​បង្កហេតុ ម៉ាក​ឡាយ​បឺ​រ៉ូ​(SRx)​គ្នាន​ផ្លាកលេខ​ខូច​ធ្ងន់​។ ២៖​ឈ្មោះ យ៉ យ៉ាំង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​អ្នករួមតំនើរ​(​របួសធ្ងន់​)៣៖​ឈ្មោះ វ៉ា សាមឿន ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​ជា​អ្នករួមតំនើរ​(​របួសធ្ងន់​)៤៖​ឈ្មោះ ង្វៀង ស្រី​នាង​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​រកា​កណ្តាល​២ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។ ៥៖​ឈ្មោះ សាន ភ័​ក្រ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​(​របួសធ្ងន់​) ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ស៊ាំ​យ៉ុង ពាក់​ស្លាក​លេខ​ភ្នំពេញ 2W 8064​។​

​លោក​បាន​បន្តទៀតថា មូល​ហេតុដែល​គ្រោះថ្នាក់​នោះ គឺ​មកពី​រថយន្ដ​ដឹក​ត្រី​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​វ៉ា​ជែង​រថយន្ត​ខ្នាត​យក្ស​មួយគ្រឿង​ទៀត ហើយ​ជ្រុល​ទៅបុក​រថយន្ដ​សាំង​យ៉ុង​ពេញទំហឹង​តែម្ដង​។ ចំណែក​អ្នករងរបួស​ទាំង​៥​នាក់ ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

​បច្ចុប្បន្ននេះ រថយន្ដ​ទាំង​២​គ្រឿង ត្រូវ​នគរបាល​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​ន​រដ្ឋបាល​ចង្គ្រង់ បណ្តោះអាសន្ន​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​បន្ត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម