សេចក្តីរាយការណ៍​នៅ​អេ​ស្ប៉ា​ញ​:​ហ្វី​លី​ព កូ​ទី​ញ៉ូ យល់ព្រម​លក្ខខណ្ឌ​ជាមួយ Barcelona

1093
ចែករម្លែក

​តាម​ការ​សែត Catalan Radio RAC1 បាន​ឲ្យ​ដឹងថា ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) បាន​យល់ព្រម​លក្ខខណ្ឌ​ជាមួយ​ក្លិប​បា​សេ​ឡូ​ណា (Barcelona) ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់ ក្របខណ្ឌ​ឡា លី​ហ្គា​( La Liga) នៅ​រដូវក្តៅ​នេះ​។​
​ ​
​ទោះបីជា​យ៉ាងណា Barcelona នៅមាន​ការ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​សម្រេច​កិច្ច​ព្រៀង ជាមួយ​លី​វើ​ភូ​ល ដែល​តាម​ព័ត៌មាន​ថា បាន​បដិសេធ​សំណើ​ដំបូង​របស់ Barcelona ដែលមាន​ទឹកប្រាក់​៨០​លាន​ផោន​សម្រាប់​ខ្សែបម្រើ​សញ្ជាតិ​ប្រ​ស៊ី​ល​រូបនេះ​។​
​ ​
​លី​វើ​ភូ​ល​បាន​ព្រមព្រៀង​ផ្តល់​កិច្ចសន្យា​ថ្មី​ជាមួយ កូ​ទី​ញ៉ូ កាលពី​រដូវ​កាល​មុន​រហូតដល់​ឆ្នាំ​២០២២ ហើយ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​នៅ​ជា​ផ្នែក​សំខាន់ នៃ ផែនការ​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) សម្រាប់​យុទ្ធនាការ​រដូវ​កាល​ថ្មី​។​
​ ​
​នាយក​ក្លិប Barcelona បានធ្វើ​ដំណើរ​មក​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ចរចា​ជាមួយ តំណាង​របស់​កីឡាករ ហើយ​ពួកគេ​នឹង​ត្រឡប់​ទៅ​លី​វើ​ភូ​ល​ជាមួយនឹង​សំណើ​ប្រសើរ​ជាង​មុន​។​
​ ​
Barcelona ពិតជា​អន្ទះសា​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ កូ​ទី​ញ៉ូ ដើម្បី​ធ្វើ​ឲ្យ នី​ម៉ា (Neymar) ប្តូរ​ចិត្ត​ពី​ការចាកចេញ ប៉ុន្តែ​កិច្ចព្រមព្រៀង​ផ្ទេរ កូ​ទី​ញ៉ូ នៅតែ កើតឡើង​មិន​ថា នី​ម៉ា បន្ត​នៅ​ជាមួយ Barcelona តទៅទៀត​ឬ​យ៉ាងណា​នោះទេ ។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លិប Barcelona អាច​នឹង​ចំណាយ​ប្រាក់​រហូតដល់​១០០​លាន​អឺរ៉ូ ដើម្បី​ផ្ទេរ កូ​ទី​ញ៉ូ ដែល​ធ្លាប់​លេង​នៅ​ក្លិប Espanyol ជា​គូប្រជែង​របស់​ក្លិប Barcelona មុនពេល​ផ្ទេរ​ទៅ​ក្លិប​លី​វើ​ភូ​លប​ន្ត​ពី​ក្លិប Inter Milan កាលពី​ឆ្នាំ​២០១៣៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែបម្រើ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho)

ទីតាំងផ្សាយពាណិជ្ជកម្ម