សមាគម​អតីតយុទ្ធជន​ស្រុក​ថ្មគោល នាំយក​ថវិកា​៤​លាន​រៀល ជូន​និវត្តន៍​ជន​ម្នាក់​ដែល​ស្លាប់​

964
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៨ ក្រុមការងារ​សមាគម​អតីតយុទ្ធជន (​ស​.​អ​.​ក​) ស្រុក​ថ្មគោល ដឹកនាំ​ដោយ​លោក ហ៊ីង ប៊ុន​ថា​ន់ អភិបាលរង​ស្រុក​តំណាង​ឲ្យ​លោក គិ​ម វណ្ណៈ អភិបាលស្រុក​ជា​ប្រធានកិត្តិយស ស​.​អ​.​ក ស្រុក​ថ្មគោល អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក​ផង់ សុភាព អធិការនគរបាល​ស្រុក​ជា​ប្រធាន​ស​.​អ​.​ក​. ស្រុក​ថ្មគោល លោក លោកស្រី អនុប្រធាន​ទាំង​៤ ​និង​ក្រុមការងារ ស​.​អ​.​ក សាខា ឃុំ​ជ្រោយ​ស្តៅ និង​ប្រជា​ការពារ សរុប​:​ចំនួន​២១​នាក់​បាន​នាំយក​ថវិកា​មរណៈ​សង្គ្រោះ​របស់ ស​.​អ​.​ក​. ចំនួន​៤​លាន​រៀល អង្ករ​ចំនួន​១០0​គីឡូក្រាម ក្តារ​ម្ឈូស​ចំនួន​០១ ជូន​គ្រួសារ​និវត្ត​ន៌​ជន ឈ្មោះ​យ៉ិ​ន យ៉េត ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ​អត្តលេខ​ID.HA.01001279 នៅ​ភូមិ​និគម​ក្នុង ឃុំ​ជ្រោយ​ស្តៅ​ស្រុក​ថ្មគោល​ដែល​ទទួលមរណភាព កាល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច​ដោយ​រោគ​គា​ពា​ធិ​។​

​ក្នុងឱកាស​នោះដែរ លោក​ហ៊ីង ប៊ុន​ថា​ន់ បានធ្វើការ​សំណេះសំណាល និង​បាន​អាន​លិខិត​ចូលរួម​មរណៈទុក្ខ​ដល់​គ្រួសារ​សព​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម