បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

717
ចែករម្លែក
  • 12
    Shares

​ដោយៈ​គូលែន​/​សៀមរាបៈ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​ស្ថិតនៅ​ភូមិ​វត្ត​ស្វាយ រួមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

ការឃាត់ខ្លួន​បានធ្វើ​ឡើង​ស្ថិតនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ ។​

សមត្ថកិច្ច​គ្រឿងញៀន​ខេត្តសៀមរាប​បាន​និយាយថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ សួ​ម ពៅ​ចំរើន​ផល ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​បាន​បន្តថា​វត្ថុតាង​ដែល​ត្រូវបាន​សមត្ថកិច្ច​ដកហូត​បានរួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១៤​កញ្ចប់​ស្មើនឹង​ទម្ងន់​សុទ្ធ​៣,៣​ក្រាម​និង​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​។​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕S/

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម