កូរ៉េខាងជើង​ច្រានចោល​រាល់​សំណើ​ទាំងអស់​របស់​អាមេរិក​អំពី​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​

966
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថាកូរ៉េខាងជើងបានច្រានចោលរាល់សំណើទាំងអស់ដែលស្នើឡើងដោយសហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមដំណើរការរំលាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុង។

ប្រភពព័ត៌មានពីក្រុមអ្នកការទូតបានប្រាប់ទូរទស្សន៍ CNNកាលពីថ្ងៃសុក្រថារដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបដិសេធមិនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននៅពេលអនាគតចាប់ៗខាងមុននេះទេ ហើយបានហៅសំណើរបស់អាមេរិកនេះថា ដូច ” ក្រុមជនអន្ធពាល ” ។

រដ្ឋាភិបាលកូរ៉េខាងជើងបានចង្អុលបង្ហាញអំពីជំហានឬចំណាត់ការដែលខ្លួនបានធ្វើរួចហើយក្នុងការបង្ហាញនូវជំនឿចិត្តដ៏ល្អ ដោយរួមទាំងការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ឈប់ការសាកល្បងមីស៊ីលនិងការធ្វើមាតុភូមិនិវត្តអដ្ឋិធាតុទាហានអាមេរិកដែលបានស្លាប់ក្នុងសង្គ្រាមកូរ៉េ។

លោក​ គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង បានសន្យាថានឹងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនៅក្នុងកិច្ចជំនួបកំពូលមួយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសិង្ហបុរីកាលពីខែមិថុនា។ ប៉ុន្តែ មិនមានការកំណត់ពេលជាក់លាក់ក្នុងការរំលាយចោលអាវុធនុយក្លេអ៊ែរទេ៕ដោយ៖សុខា/sn

ទាហានកូរ៉េខាងជើងស្ថិតនៅក្នុងការធ្វើព្យុហយាត្រកងទ័ពនៅទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម