ក្មេងប្រុស​ម្នាក់​របួសធ្ងន់​ដោយ​ពស់​ស្រកា​ចាស់​ចឹក​

3744
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ពស់​ស្រកា​ចាស​១​ក្បាល​បាន​វា​ចូល​ផ្ទះ ហើយ​ចឹក​ចំ​ត្រង់​ចង្ការ​ខាងឆ្វេង បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​រងរបួស​ធ្ងន់ កាលពី​ម៉ោង ៤ និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ប្រាសាទ​វៀន ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោក​វរ​សេនី​យ៌​ត្រី​ជ័យ សុ​កា រ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា​ក្​: មេ​ង​រងគ្រោះ​មានឈ្មោះ​ឆែប ឆាត ប្រុស​អាយុ ៨​ឆ្នាំ​រស់នៅ​ភូមិ​ប្រាសាទ​វៀន ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​នៅ​មុនពេល​កើតហេតុ​នោះ ក្មេងរងគ្រោះ​កំពុង​ដេក​នៅក្នុង​ផ្ទះ បន្ទាប់មក​ក៏មាន​ពស់​ក្រ​កាចា​ស់​១​ក្បាល​មក​ចឹក​ចំក​ង្កា​រ បណ្តាល​ឲ្យ​របួសធ្ងន់ តែ​ត្រូវ​ក្រុមគ្រួសារ​ទៅអោយ​គ្រូពេទ្យ​សង្គ្រោះ​ជីវិត​ទាន់ពេល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម