ម្ចាស់​សណ្ឋាគារ “​ណៃ​អីុ​ន​” ខឹង​ប្រពន្ធ​ចាក់សោ​ទុក​ក្នុង​បន្ទប់ វាយ​ព្រី​ភ្លើង​ឆេះ​ផ្អើល​ទាំងយប់​

962
ចែករម្លែក
  • 123
    Shares

ដោយ​: ចាន់តូ ភ្នំពេញ​: បុរស​ជា​ម្ចាស់​សណ្ឋាគារ​យីហោ “​ណៃ​អីុ​ន​” បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ចង់ទៅ​ផឹកស្រា​បន្ត​នៅ​ខាងក្រៅ​ទៀត តែ​ត្រូវ​ប្រពន្ធ​ហាមឃាត់​មិន​ឲ្យ​ទៅ​ចាប់​ចាក់សោ​ទ្វារ​ទុក នៅក្នុង​បន្ទប់ដេក​ម្នាក់ឯង ខឹង​ប្រពន្ធ​ស្ទុះ​យក​ដំបង​ឈើ​វាយ​ព្រី​ភ្លើង​ទុស្សេ​ខ្សែភ្លើង ផ្អើល​សមត្ថកិច្ច​ទាំងយប់ ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ទួលគោក ចេញមក​អន្តរាគមន៍​ចំនួន​៣​គ្រឿង ចេញមក​អន្តរាគមន៍​បាញ់​ពន្លត់​អស់​រយៈពេល​កន្លះ​ម៉ោង ទើប​ភ្លើង​រលត់​អស់​ទៅវិញ ហើយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ចំនួន​២​គ្រឿង​។

​ហេតុការណ៍​ខាងលើ​ន កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​បន្ទប់ដេក​គ្មាន​លេខ​ជាន់​ទី​២ ក្នុង​សណ្ឋាគារ​យីហោ “​ណៃ​អីុ​ន​” ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ថៅកែ​ប្រុស​ខាងលើ​បាន​ផឹកស្រា​ស្រវឹង ហើយ​សុំ​ប្រពន្ធ​ទៅ​បន្ត​ផឹកស្រា​នៅ​ខាងក្រៅ​បន្តទៀត តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ហាមឃាត់​មិន​ឲ្យ​ទៅ​ហាម​មិន​ស្តាប់ ក៏បាន​ចាក់សោរ​ទ្វារ​បុរស​ជា​ប្តី​នៅក្នុង​បន្ទប់​កើតហេតុ​ខាងលើ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​យ៉ាងខ្លាំង​ក៏​ស្ទុះ​យក​ដំបង​ឈើ​មក​វាយ​ចំ​ប្រី​ភ្លើង បណ្តាល​ឲ្យ​បែក​ទុស្សេ​ហុយផ្សែង​ចេញ​តាម​បង្អួច​មក​ក្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់​រត់​ចេញមកក្រៅ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ទួ​គោក ចំនួន​៣​គ្រឿង​ចេញមក​អន្តរាគមន៍​បាញ់​ពន្លត់​រយៈពេល​កន្លះ​ម៉ោង​ទើប​ភ្លើង​រលត់​អស់​ទៅវិញ ដោយ​ប្រើប្រាស់​រថយន្ត​ព​ន្ក​ត់​អគ្គិភ័យ​អស់​ចំនួន​២​គ្រឿង តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នោះ មិន​ប​ណ្តោ​ល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម