៥​នាក់​របួស​ក្នុងការ​វាយប្រហារ​លើរ​ថ​យន្ត​ក្រុង​ដឹក​កម្មករ​ចិន​នៅ​ប៉ា​គី​ស្ថាន​

2994
ចែករម្លែក

​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​វាយប្រហារ​រថយន្តក្រុង​ដឹក​កម្មករ​ចិន​មួយ​នៅក្នុង​ខេត្ត​បា​លូ​ជី​ស្ថាន​របស់​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​សៅ​រិ៍​។​អ្នក​បំផ្ទុះ​គ្រាប់​អត្តឃាត​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ និង​កម្មករ​ចិន​រងរបួស​ស្រាល​។​

​ក្រុម​សកម្មប្រយុទ្ធ​មួយ​ឈ្មោះថា កងទ័ព​រំដោះ​បា​ឡូ​ច​(BLA) បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​

​បា​លូ​ជី​ស្ថាន ដែល​សំបូរ​រ៉ែ​និង​ឧស្ម័ន​ធម្មជាតិ តែ​នៅតែ​ជា​ខេត្ត​ក្រីក្រ​បំផុត​មួយ​នៅ​ប៉ា​គី​ស្ថាន​។​វា​ជា​មូល​ល​ដ្ឋា​ន​ឧទ្ទាម​កម្ម​ជា​យូរ​មកហើយ​ដោយ​ពួក​បំបែក​ខ្លួន​ដែល​​អះអាងថា រដ្ឋ​យក​ដី​របស់​ពួកគេ​និង​បាន​ផ្តោត​ការវាយប្រហារ​លើ​គំរោង​ផ្តល់​លុយ​ដោយ​ចិន​។​

​ការផ្ទុះ​បាន​បំបែក​កញ្ចក់​រថយន្តក្រុង​និង​ធ្វើអោយ​ខូច​ផ្នែក​ខាងមុខ​រថយន្ត​។​

​សូមបញ្ជាក់ថា កម្មករ​ចិន​រាប់ពាន់នាក់​កំពុង​រស់នៅក្នុង​ប៉ា​គី​ស្ថាន និង​ការងារ​ភាគច្រើនបំផុត​លើ​គំរោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នៅក្រោម​គំរោង​របៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន​(CPEC)​ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន ដើម្បី​សាងសង់​បណ្តាញ​គមនាគមន៍​និង​សេដ្ឋកិច្ច​នៅ​ទូទាំង​អាស៊ី​និង​ហួស​ពីនេះ​។​

​ពួក​មន្ត្រី​ចិន​បានស្នើ​សុំអោយ​ប៉ា​គី​ស្ថាន​បង្កើន​សន្តិសុខ​នៅ​បា​លូ​ជី​ស្ថាន ដែលមាន​កំពង់ផែ​សមុទ្រ​ដ៏​សំខាន់​មួយ​សង់​ឡើង​ដោយ​ចិន​នៅ​ក្រុង​ក្វា​ដា និង​ជា​ជា​ផ្លូវ​សំខាន់​​មួយ​សំរាប់​របៀង​គមនាគមន៍​CPEC៕​ដោយៈ​វាសនា​

​បុគ្គលិក​សន្តិសុខ​ប៉ា​គី​ស្ថាន ពិនិត្យ​ទីតាំង​វាយប្រហារ​អត្តឃាត​លើ​រថយន្តក្រុង​ដឹក​កម្មករ​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម