គ្រួសារ​របស់​តារា​បង្ហាញ​ម៉ូត​ថៃ កំពុង​អំពាវនាវ​ស្វែងរក​អ្នក​បរិច្ចាគ​កោសិកា​ដើម​ដើម្បី​បន្តជីវិត​

1906
ចែករម្លែក

ក្រុមគ្រួសាររបស់តារាបង្ហាញម៉ូតថៃម្នាក់ ដែលប្រុងនឹងស្លាប់ដោយសារជម្ងឺឈាមសស៊ីឈាមក្រហម បានធ្វើការអំពាវនាវតាមហ្វេសប៊ុកកាលពីថ្ងៃសៅរិ៍ក្រែងមានអ្នកចិត្តធម៌ណាបរិច្ចាគកោសិកាដើម(កោសិកាដែលជួសជុលកោសិកាខូច)ដើម្បីសង្រ្គោះជីវិតរបស់អ្នកបង្ហាញម៉ូតរូបសង្ហារនេះពីជម្ងឺមហារីក។

បង្ហោះក្នុងទំព័រហ្វេសប៊ុករបស់អ្នកបង្ហាញម៉ូត ព្រែមថាត ស៊ីងឃែង (Pramthat “Pram” Sinkang )សារនិយាយថា វេជ្ជបណ្ឌិតប្រាប់ថាអ្នកបង្ហាញម៉ូតរូបនេះមិនអាចរស់ហួសពី៦ខែទៀតទេបើមិនមានកោសិកាដើមដូចគ្នានឹងកោសិការរបស់គាត់មកប្តូរទេ។

សារបាននិយាយទៀតថាPramthat បានទទួលការព្យាបាលដោយគីមី និងហាក់មានកម្លាំងកំហែងខ្លាំងឡើងក្រោយការព្យាបាល។តែវេជ្ជបណ្ឌិតបានប្រាប់Pramthatកាលពីថ្ងៃ២៣កក្កដាថា មហារីករបស់គាត់កាន់តែអាក្រក់ទៅនិងការព្យាបាលដោយគីមីលែងជាជំរើសទៀតហើយ ដូច្នេះ”ការបណ្តុះកោសិកាដើមជាវិធីព្យាបាលតែមួយមុខគត់ដើម្បីព្យាបាលជម្ងឺនេះ”។

គ្រួសាររបស់តារារូបនេះបានអោយដឹងថា Pramthatមិនអាចរកអ្នកបរិច្ចាគកោសិកាបាននៅឡើយទេ ក្រោយពីអ្នកសុំបរិច្ចាគកាលពីមុនម្នាក់បានប្តូរចិត្ត”ដោយសារគ្រួសារគេមិនយល់ព្រម។វាពិបាករកអ្នកមកសង្រ្គោះជីវិតរបស់Pramthatនៅពេលឥឡូវ”៕ដោយ៖វាសនា