ប្រា​យុទ្ធ ទទូច​អោយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ដើម្បីអោយ​ប្រទេស​ចេញពី​ចំណូល​មធ្យម​

3269
ចែករម្លែក

នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចានអូចា កាលពីថ្ងៃសុក្រសប្តាហ៍មុនបានណែនាំអោយអភិបាលខេត្តជាប់ព្រំដែនទាំង៣២និងឯកអគ្គរាជទូតថៃជំរុញកិច្ចសហការជាមួយប្រទេសជិតខាងចំនួន៥នៅអាស៊ីអាគ្នេយ៍។

ថ្លែងក្នុងកិច្ចប្រជុំរួមមួយរវាងឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ានិងវៀតណាម និងអភិបាលខេត្តចំនួន៣២ ឧត្តមសេនីយប្រាយុទ្ធ បានបញ្ជាក់ឡើងវិញអំពីតំរូវការក្នុងការធ្វើអោយប្រសើរឡើងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោកបាននិយាយថា ប្រទេសទាំងនេះគឺជាដៃគូយុទ្ធសាស្រ្តរបស់ថៃ ដែលនឹងជួយសម្រួលការផ្សារសារភ្ជាប់តំបន់និងជំរុញការអភិវឌ្ឍន៍។

កិច្ចប្រជុំនេះមានបំណងធ្វើសមាហរណកម្មនិងសម្រួលការងាររវាងក្រសួងការបរទេសនិងក្រសួងមហាផ្ទៃលើបញ្ហាសំខាន់ៗទាក់ទងអន្តរសកម្មព្រំដែនទាំងក្នុងស្រុកនិងអន្តរជាតិ។

ចូលរួមក្នុងកិច្ចប្រជុំនេះដែររួមមាន ឧបនាយករដ្ឋមន្រ្តី សំឃីត ចាទូស្រ៊ីពីតាក់ រដ្ឋមន្រ្តីមហាផ្ទៃ អានុពង់ ផាវចិន្តា និងរដ្ឋមន្រ្តីការបរទេស ដន ប្រាមុតវីណាយ។

លោកប្រាយុទ្ធ បានបញ្ជាក់អំពីតំរូវការក្នុងការពង្រឹងសេដ្ឋកិច្ចដើម្បីលើកស្ទួយកំរិតជីវភាពប្រជាជននិងរុញប្រទេសអោយចេញពីអង្គប់ចំណូលមធ្យម៕ដោយ៖វាសនា

នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចូលរួមថតរូបជាមួយរដ្ឋមន្រ្តី ឯកអគ្គរាជទូតប្រចាំនៅប្រទេសជិតខាងព្រមទាំងអភិបាលខេត្តជាប់ព្រំដែននៅក្រសួងការបរទេសកាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម