​ដេញ​បំ​បុក​ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ ផ្ទប់​នឹង​ជ​ញ្ចាំ​ង​ផ្ទះ​សល់​ដង្ហើមចង្រិត​

1003
ចែករម្លែក

 

ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈជនសង្ស័យ​២​នាក់​ត្រូវបាន​ស្ត្រី​ជា​ជនជាតិ​ចិន​ដេញ​បំ​បុក​ផ្ទប់​នឹង​ជ​ញ្ចាំ​ង​ផ្ទះ​គេ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​សល់​ដង្ហើមចង្រិត ដោយ​ចោទថា​ឆក់​ទូរស័ព្ទដៃ​អាយ​ហ្វូ​ល​របស់គាត់ ។

ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​លេខ​៤៥៤​កែង​នឹង​ផ្លូវ​លេខ​១២៣​ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​នៅ​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ។​

​នារី​ម្នាក់​ជា​អ្នកបកប្រែ​ភាសា​ចិន​ពី​ស្ត្រី​ម្នាក់​ជនជាតិ​ចិន​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មក​ឆក់​ទូរស័ព្ទដៃ​អាយ​ហ្វូ​ន​គាត់​ពី​ក្នុង​រថយន្ត​។​ពេលនោះ​គាត់​ក៏បាន​ជិះឡាន​ដេញ​តាមតែ​មិនទាន់ ។

តែ​ទូរស័ព្ទដៃ​គាត់​បាន​ភ្ជាប់​ប្រ​ព័​ន្ឋ​GPS ក៏​ឆែក​មើលឃើញ​ហើយ​ដេញតាម​សញ្ញា​នោះ​រហូត ឃើញ​ជនសង្ស័យ​ហើយក៏​បើកឡាន​បំ​បុក​តែម្តង​។​រួច​បុក​ត្រូវ​ផ្ទប់​ជ​ញ្ចាំ​ងរ​បង​ថ្ម​ផ្ទះ​គេ​ពេញទំហឹង​បណ្តាលអោយ​រងរបួស​ធ្ងន់​ធ្ង​រ​ក្អួត​ឈាម​ពេញ​ខ្លួន​សល់​ដង្ហើមចង្រិត ។

​ជនសង្ស័យ​ត្រូវបាន​ដឹក​តាម​រថយន្ត​សាមុយ​យកទៅ​សង្គ្រោះបន្ទាន់​។​ប៉ុន្តែ​ក្នុងករណីនេះ​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​រង់ចាំ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត​ដោយ​ស្ត្រី​ជ​ជនជាតិ​ចិន​ភ័យ​ពេក​ក៏​ទៅផ្ទះ​សិន​។​

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​បុក​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ថា​ករណីនេះ​ដូចជា​មិន​ទំនង​សោះ​។​បើទោះបីជា​យ៉ាងណា​ព័ត៌មាន​លម្អិត​ក្រុមការងារ​យើង​និង​លម្អិត​ជូន​នាពេល​ក្រោយ ៕S/​

​ដេញ​បំ​បុក​ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ ផ្ទប់​នឹង​ជ​ញ្ចាំ​ង​ផ្ទះ​សល់​ដង្ហើមចង្រិត​

ទីតាំងផ្សាយពាណិជ្ជកម្ម