ក្រុង​គុន​មីង​ក្លាយជា​កន្លែង​ឆ្លង​រដូវក្តៅ​ល្អ​លេខ​១​ក្នុងប្រទេស​ចិន​

999
ចែករម្លែក

​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ ២០១៨ បន្ទប់ពិសោធន៍​រួម Big Data របស់​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ ទេសចរណ៍​ចិន និង​ក្រុមហ៊ុន Ctrip បាន ប្រកាស​នូវ “​របាយការណ៍ Big Data អំពី​ទេសចរណ៍ ឆ្លង​រដូវក្តៅ​ចិន​ឆ្នាំ ២០១៨” ។ ក្រុង​គុន​មីង បានក្លាយ​ទៅ ជា​ទីដៅ​ទេសចរណ៍ ដើម្បី​ឆ្លង​រដូវក្តៅ ដែល​ទទួល​ការពេញនិយម​ខ្លាំង​ជាង គេ​ពី​សំណាក់​ទេសចរ​ចិន​នៅ​ឆ្នាំ ២០១៨ ។​

​តាម​របាយការណ៍​នេះ​បានឱ្យ ដឹងថា នៅ​ឆ្នាំ​២០១៨ ទីក្រុង​ឈានមុខ ទាំង​១០ អំពី​ការធ្វើ​ទេសចរ ឆ្លង​រដូវ ក្តៅ​ដែល​ទទួល​ការពេញនិយម​ខ្លាំង ជាងគេ​នោះ គឺ​គុន​មីង លី​ជាំ​ង គួ​យ​-​យ៉ាង ឡាន​ចូ​វ ស៊ី​នី​ង ឈី​ង​តៅ ឈី​ន​ហួ តាវ​ហ៊ូ ហឺ​ហាវ​ធឺ តា​លាន និង ហ៊ូ​ឡុ​ន​-​ប៉េ​ល​។ តាមរយៈ​ការវាយតម្លៃ ចំពោះ​ទីក្រុង​ផ្សេងៗ​ពី​ទេសចរណ៍ ក្រុង​គុន​មីង បានទទួល​១០០​ពិន្ទុ ដែល​បាន​ជាប់​ឈ្មោះ​ជា ទីក្រុង​ល្អ​លេខ​១ សម្រាប់ធ្វើ ទេសចរ​ឆ្លង​រដូវក្តៅ​ក្នុងប្រទេស​ចិន ចំណែក​ក្រុង​លី​ជាំ​ង ដែល​ចំណាត់ ថ្នាក់​លេខ​២​នោះ បានទទួល​៩៣​ពិន្ទុ ៕ ដោយ​ជីន ចៅ​យូ​

​ភ្ញៀវទេសចរ​កំពុងថ​ត​រូប សែ​ល​ហ្វី នៅ​ឧទ្យាន ដា​ហ្គា​ន នៅ​ទីក្រុង គុន​មីង (​រូបថត​ដោយ Yang Zheng)​

ទីតាំងផ្សាយពាណិជ្ជកម្ម