ថ្ងៃទី ១៣ ខែ សីហា ២០១៨

1415
ចែករម្លែក

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ឬ​ទៅណា​មក​ណា​តែងមាន​ភ្លើង​សញ្ញា​ពណ៌​ខៀវ​ជានិច្ច​។ ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​នោះ​មាន​ចំពោះមុខ​ច្រើន​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការដាក់ទុន ក្នុង​រឿង​អ្វីមួយ​ឬ​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏មាន​ការ​ចម្រើន​លូតលាស់​គួរកត់សម្គាល់​ដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​យឺត ប៉ុន្តែ​បើ​ថយក្រោយ នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ងាយ​កើត​រឿងរ៉ាវ ចម្រូងចម្រាស​ផងដែរ​លោកអ្នក​គប្បី​ចេះ​ធ្វើ​ចិត្ត​អត់ធ្មត់​ទើប​គ្មាន​រឿង​រាវ​រកាំចិត្ត​កើតឡើង​។ ចំណែក អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មិនអាច​លោភលន់​បានទេ​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​មក​រែកពន់​ភាព​ទុក្ខសោក​នៅពេល ក្រោយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿងរ៉ាវ ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង ត្រូវ​ឈឺក្បាល​។​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ឬ​រអិល​ដៃជើង ធ្លាក់ចុះ​ពី​ទី​ខ្ព​ស់ទាប​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា ពេលវេលា​ល្អ​ដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​ផង​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​មិន​ឆ្លើយតប​ដូច​បំណង​ឡើយ​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាង ណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើដំណើរ​ទៅណា​មក ណា​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​យាយី​បន្តិច​ទើប​ប្រសើរ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ពិតមែន ប៉ុន្តែ​ទោះ​ធ្វើ​អ្វី​ក៏ដោយ លោកអ្នក​តោង​តែ​គិតគូរ​និង​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។ ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ ណាស់​ផង​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ការ​រស់ នៅ​លោកអ្នក​ត្រូវ​ចេះ​រក្សា​ភាព​ស្លូតបូត​ឬ​ធ្វើ​ច​រិ​ក​ឱ្យ​រាបសា​បន្តិច​ទើប​ជីវិត​មាន​ភាព​សុខដុម​ជាង​នេះ​។​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មិនសូវ​ជោគជ័យ​ទេ ហើយ​ចង់ បោះទុន​អ្វី​ត្រូវ​មើលមុខ​ក្រោយ​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រប​យ័​ត្ន​ប្រយែង​បន្តិច​ទើប​ប្រសើរ​។ ការរស់នៅ​លោកអ្នក​គប្បី​រក្សា ភាពស្ងប់ស្ងាត់ ហើយ​យក​ល្អ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស យើង​អាក្រក់ ឡើយ​បើ​ពុំ​នោះទេ​នឹង​អាច​កើតរឿង​រាវ​មិនល្អ​ណាមួយ​ឡើងជា​ក់​ជាពុំខាន​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​សំខាន់​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ណាស់ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ចំណូល​គ្រប់គ្រាន់​សម្រាប់ ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​

​សម្រាប់​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿងរ៉ាវ​រកាំរកូស​មិនតិច​ដែរ ឡើយ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការងារ​អ្វីមួយ​តែង​ឆ្លើយតប​មកវិញ​គ្រាន់ គាប់ប្រសើរ​ផង​។ ក្រៅពីនេះ​ចំពោះ​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​គួរសម ឡើងវិញ​ខ្លះៗ​គ្រាន់​ស្រួល​ផ្លូវចិត្ត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​តប់​ប្រ​ម៉​ល់​ពិសេស​ងាយ​កើត​បញ្ហា​នាពេល​ក្រោយ ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់ ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ផល​ល្អ​និង​អាក្រក់​នៅ​លាយឡំ​គ្នា​ហេតុនេះ​បើ​ឃើញ​អ្វី​មិនល្អ​គប្បី​ចៀស វាង​ពីព្រោះថា​បញ្ហា​អាក្រក់​ងាយ​រត់តាម​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ ជួប​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ច្រើន​បន្តិច​ជាពិសេស​ឱ្យ​ប្រយ័ត្ន​អ្នកមាន​មុខរបរ​ដូច​គ្នា បង្ក​ជា​ជម្លោះ​ណាមួយ​កើតឡើង​។

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​ហើយ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់ករកគ្នា​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​គួរ​រក្សា​ភាព​នឹងធឹង​ហើយ​មិនត្រូវ​យក​ភាព​ច្រណែនឈ្នានីស ឬ​សេចក្តី​លោភលន់​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​ភាព​រការ​កូ​ស​ពិតជា​កើតមាន​ទៀតហើយ​។ ចំពោះ​ស្ត្រី មេផ្ទះ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​មនោសញ្ចេតនា​រវាង​ប្តី​ប្រពន្ធ​ហើយ​មិន​ត្រូវយក​ភាពចាញ់ឈ្នះ​ដាក់ខ្លួន​ទើប​ប្រសើរ​បំផុត​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​វិញ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​ក្លាយជា​រឿង​ជម្លោះ​វិវាទ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម