ទោះ​ព្យុះ​ឬ​ទឹកជំនន់​ក៏​មិនអាច​បញ្ឈប់​កូនក្រមុំ​ហ្វីលីពីន​នេះ​មិនឱ្យ​រៀបការ​បាន​នោះឡើយ​

1058
ចែករម្លែក
  • 7
    Shares

កូនក្រមុំ ដ៏ រីករាយ ម្នាក់ ដែល ជម្នះ ដើរ ក្នុង ព្រះវិហារ លិច ទឹក ក្នុងប្រទេស ហ្វីលីពីន បាន យកឈ្នះ បេះដូង មនុស្ស គ្រប់គ្នា ខណៈដែល ប្រទេស នេះ កំពុង ទទួលរង នូវ ភ្លៀង មូសុង ដ៏ ខ្លាំងក្លា ។

កូនក្រមុំ ឈ្មោះ ចូ ប៊ែ ល ដេ ឡូ ស អ៊ែន ជែ ឡេស អាយុ ២៤ ឆ្នាំ បាន រៀបការ ជាមួយ បុរស ដែលមាន កូន ២ នាក់ កាលពី ថ្ងៃ សៅរ៍ ទី ១១ សីហា នៅពេលដែល ព្យុះ ត្រូពិច ឈ្មោះ យ៉ា ហ្គី (Yagi) និង ភ្លៀង មូសុង នៅ ភាគ និរតី បាន បង្ក ទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ នៅ រដ្ឋធានី ម៉ានីល និង តំបន់ ក្បែរ នោះ រួមទាំង ខេត្ត ប៊ូ ឡា កាន់ របស់ គូស្នេហ៍ នេះ ផងដែរ ។

ក្នុង វីដេអូ ហ្វេ ស ប៊ុ ក ដែល បាន ចែករំលែក ជាង មួយ ១០០០ ដង អ៊ែន ជែ ឡេស បាន ញញឹម យ៉ាង ស្រស់ ខណៈដែល នាង ដើរកាត់ ទឹកជំនន់ នៅក្នុង ឈុត រៀបការ ពណ៌ ស និង ស្បៃ គ្រប ក្បាល មុនពេល កូនកំលោះ របស់ នាង ពាក់ ស្បែកជើងផ្ទាត់ ដឹក ដៃ នាង ទៅ សច្ចា នៅមុខ លោក អាចារ្យ ។

អ៊ែន ជែ ឡេស បាន ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន AFP តាម ទូរស័ព្ទ ថា ” បើទោះជា មានទឹក ជំនន់ ឬ ភ្លៀង ក៏ គ្មានអ្វី អាច បញ្ឈប់ ខ្ញុំ បានឡើយ ។ អ្នកនឹង រៀប អាពាហ៍ពិពាហ៍ បានតែ ម្ដង ប៉ុណ្ណោះ តើ អ្នកនឹង ផ្អាក វា ទេ ? ខ្ញុំ កំពុង រៀបការ ជាមួយ បុរស ដែល ខ្ញុំ ស្រឡាញ់ ។ សម្លៀកបំពាក់ របស់ខ្ញុំ បាន សើម និង ធ្ងន់ ណាស់ ប៉ុន្តែ ខ្ញុំ បាន ប្រាប់ ខ្លួនឯង ថា វា ហាក់ដូចជា ខ្ញុំ កំពុង ដើរ លើ កម្រាលព្រំ ក្រហម ” ។

ប្រទេស ហ្វីលីពីន ទទួលរង ព្យុះ ទី ហ្វុ ង ជា មធ្យម ២០ ព្យុះ រៀងរាល់ឆ្នាំ ។

អាជ្ញាធរ បាន និយាយថា ព្យុះ ចុងក្រោយ បំផុត នេះ បាន នាំឱ្យមាន ការលំបាក ដល់ មនុស្ស ជាច្រើន ដោយ មនុស្ស ២០.០០០ នាក់ បាន ភៀសខ្លួន ចេញពី សង្កាត់ មាត់ទន្លេ ឈ្មោះ ម៉ា រី គី ណា ក្នុង រដ្ឋធានី ម៉ានីល កន្លែង ដែល ទឹកជំនន់ បាន អូស យក ទាំង រថយន្ត ៕ ដោយ៖ កញ្ញាដាលីស

ចូ ប៊ែ ល ដេ ឡូ ស អ៊ែន ជែ ឡេស នៅតែ ជម្នះ រៀបការ ជាមួយ បុរស ដែល នាង ស្រឡាញ់ ទោះ ទឹក ជន់ លិច ព្រះវិហារ

ទីតាំងផ្សាយពាណិជ្ជកម្ម