​រថភ្លើង​បើក​បុក​រថយន្ត​៤​គ្រឿង​បន្តបន្ទាប់​ខណៈដែល​ផ្លូវ​កំពុង​កកស្ទះ​

1081
ចែករម្លែក

​ភ្នំពេញៈ​រថយន្ត​ចំនួន​៤​គ្រឿង​ខណៈដែល​កំពុងបើក​បរ​លើផ្លូវ​ចម្រុះ​មួយ​ស្រប​ពេលដែល​កំពុង​កក​ស្ទះចរាចរណ៍ ត្រូវបាន​រថភ្លើង​ខ្សែ​VIP​ដឹក​ភ្ញៀវ​ចេញពី​ព្រលានយន្តហោះ​ពោធិ​ចុន​តុង បើក​បុក​ជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​ទទួលរង​ខូចខាត ៣​គ្រឿង​បើក​កើត ក្រោយ​កើតហេតុ​បាន​បើក​ទៅ​បាត់​។​

​ចំណែក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ខ្ទេច​ធ្ងន់​ជាងគេ ដាច់​កង់​មុខ​ខាងឆ្វេង​ជញ្ជាំង​អស់​មួយ​ចំហៀង បើក​មិនកើត នៅ​មួយកន្លែង ។ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន មុខ​ផ្សារ​តាំង​កសាង ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខណៈដែល​ដងផ្លូវ​ចម្រុះ​ពិសេស ខាងលើ (​ផ្លូវ​រថភ្លើង ផ្លូវ​ថ្មើរជើង ផ្លូវ​កង់ ម៉ូតូ ស៊ីក្លូ ឡាន ) មាន​សភាព​កំពុង​កកស្ទះ​។ គាប់​ជួន រថភ្លើង​ពិសេស របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​រ៉េ​ល​វេ ដឹក​ភ្ញៀវ​ចេញពី​ព្រលានយន្តហោះ បើក​ពី​ត្បូង​ទៅ​ជើង​មកដល់​។ ទោះជា​ស៊ី​ផ្លេ​ឲ្យ​បែក​អាកាស​សា​ទៀត​ក៏​មិនដឹង​ជៀស គេច ទៅណា​រួច​ដែរ ព្រោះ​ផ្លូវ​រថភ្លើង ម៉ូតូ កង់ និង​ផ្លូវ​រថយន្ត​។

​បច្ចុប្បន្ន ត្រូវបាន​អ្នកជំនាញ សង់​ច្របល់​ជាមួយគ្នា មិនបាន​ចែកដាច់​ឡើយ បើក​មក​បុក​រថយន្ត ចំនួន​៤​គ្រឿង ជា​បន្តបន្ទាប់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មាន​រថយន្ត​តា​កុមា រថយន្ត​ឡិច​ស៊ី​ស រថយន្ត​សាំ​យ៉ុង និង​ខាងក្រោយ​គេ ហើយក៏​ទទួលរង​ធ្ងន់​ជាងគេ គឺ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ។
​ក្រោយ​ជួប​ហេតុការណ៍​រថយន្ត​៣​គ្រឿង​ខូចខាត​មធ្យម​បើក​ទៅ​បាត់អស់​រថភ្លើង​ក៏​បន្តដំណើរ​ទៅមុខ​បាត់​ដែរ សល់​តែ រថយន្ត​អភ័ព្វ ហាយ​ឡែ​ន​ឌ័​រ ទៅណា​នឹង​គេ​មិនកើត ដោយសារ​ដាច់​កង់​ម្ខាង ។​

​តាម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា កំណាត់​ផ្លូវ ចាប់​ពីមុខ​វត្ត​តាំង​កសាង រហូតដល់ ព្រលានយន្តហោះ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រាល់ថ្ងៃ គ្រាន់តែ​ធ្ងន់ ឬ​ស្រាល បើក​មិន​រថភ្លើង​បើក​បុក ក៏​បើក​បុក​រថភ្លើង ។​ជាងនេះទៅទៀត រាល់ថ្ងៃ​រាប់​លែង​អស់ អ្នកជិះ​ម៉ូតូ ធ្លាក់ចូល​ប្រឡោះ​រ៉ៃ ដែក​ផ្លូវ​រថភ្លើង ហើយ​ដួល​បណ្តាល​ឲ្យ​រងរបួស ។

​ពលរដ្ឋ​កោតសរសើរ​ដល់ អ្នកជំនាញ​បច្ចេកទេស សាងសង់​ផ្លូវដែក អគុណ​ដល់​ក្រុមហ៊ុន​រ៉​យ៉ា​ល់​រ៉េ​ល​វេ បា​នរក​ការបន្ថែម​ឲ្យ​ពេទ្យ ឲ្យ​សមត្ថកិច្ច មានការ​ងារ​ធ្វើ​រាល់ថ្ងៃ ដោយសារ​ផ្លូវ​រថភ្លើង ចូល​ព្រលាន បើក​បុក បើក​ប៉ះ បើក​កៀរ ធ្លាក់​កង់​ចូល​ប្រឡោះ​ផ្លូវ​រថភ្លើង​។ ដោយ​ម្ចាស់​អ្នក​សាងសង់ គាត់​ជិះ​តែ​រថយន្ត រថភ្លើង ទើប​គាត់​មិនដឹងថា ផ្លូវ​រថភ្លើង​ចូល​ព្រលានយន្តហោះ តាំងពី​បង្កើត​ឲ្យ​ដំណើរការ​ពេលណា​មក កំពុង​ពេញនិយម ប្រឈម បង្ក​គ្រោះថ្នាក់ ម្ចាស់​ក្រុមហ៊ុន​មិន​ខ្វល់​។

​ក្នុង​ហេតុផល រថភ្លើង​មាន​ផ្លូវ​តែមួយ ពលរដ្ឋ​វិញ​ទេ​ដែល​ខ្វល់ ព្រួយ​បារ​ម្មណ៍ ដោយសារ ផ្លូវ​ចំណុច​ពិសេស​របស់​រថភ្លើង​ចូល​ព្រលាន សាងសង់​ប្រចល់​ចូលគ្នា​ជាមួយ ផ្លូវ​យាន​ផ្សេងទៀត ៕S/​

​រថភ្លើង​បើក​បុក​រថយន្ត​៤​គ្រឿង​បន្តបន្ទាប់​ខណៈដែល​ផ្លូវ​កំពុង​កកស្ទះ​

ទីតាំងផ្សាយពាណិជ្ជកម្ម