​រថយន្ត​បើក​បុក​ឡើង​សួនច្បារ​វត្តភ្នំ​រង​ការខូចខាត​យ៉ាងដំណំ​

1087
ចែករម្លែក
  • 45
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ម៉ាក​លុច​ស៊ី​ស​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​។​លុះ​មកដល់​មុខ​វត្តភ្នំ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ឡើងលើ​ខឿន​បុក​របាំង​ដែក​នឹង​បុក​ចូលក្នុង​សួនច្បារ​រង​ការខូចខាត​យ៉ាងដំណំ ។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី ទាបភ្លឺ​ថ្ងៃ ទី ១៣ ខែ សីហា ឆ្នាំ ២០១៨ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​បើករថយន្ត​ម៉ាក​លុច​ស៊ី​ស​RX300​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK6863​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​។​

​សង្ស័យ​ស្រវឹង​ក៏​បុក​ឡើងលើ​ខឿន​បុក​របង​ដាក់​ការពារ​សួន​របើក​អស់​១​ផ្ទាំង​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​ចូល​លើ​សួនផ្កា​រង​ការខូចខាត​ផ្កា​ជាច្រើន​ដើម​រីឯ​រថយន្ត​ការខូចខាត​ផ្នែក​ខាងមុខ​រថយន្ត​ដាច់​ក្រឡេក​ង់​ខាងឆ្វេងរ​ថ​យន្ត​ទៅមុខ​លែងរួច​ផ្ទុះ​ពោង​សុវត្ថិភាព​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ ។​

ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​ក៏បាន​ដោះ​ស្លាក​លេខ​ចេញពី​រថយន្ត​ហើយ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់​តែ​រថយន្ត​។​សម្ថ​កិច្ច​ជំនាញ​ក៏​វាស់វែង​នឹង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់ ៕S/​

​រថយន្ត​បើក​បុក​ឡើង​សួនច្បារ​វត្តភ្នំ​រង​ការខូចខាត​យ៉ាងដំណំ

ទីតាំងផ្សាយពាណិជ្ជកម្ម