​ជិះ​ម៉ូតូឌុប​គ្នា​លឿន​ជ្រុល​ទៅបុក​រថយន្ត​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​នារី​ពីរ​នាក់

756
ចែករម្លែក

​ភ្នំពេញៈ​បុរស​ម្នាក់​រួម​ដំណើរ​និង​ស្ត្រី​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​រថយន្ត​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​។​មកដល់​ចំណុច​ស្តុ​ប​បែក​ជា​បួន​បណ្តាល​បុរស​ម្នាក់​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​ចំណែក​ស្ត្រី​ពីរ​នាក់​ទៀត​រង​ត​បួស​ធ្ងន់​។​

ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​ចំណុច​ស្តុ​ប​ណាន​ជី​ង តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​និង​ផ្លូវ​១៦៩ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​មករា​៧​មករា កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ ច័ន្ទ​ទី​១៣​ខែសីហា​ឆ្នាំ​២០១៨​។​

​សព​ជនរងគ្រោះ​(​ស្លាប់​)​មានឈ្មោះ​ពឹ​ម ពឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរប​ធ្វើការ​រោងចក្រ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​បឹង ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្ត​ពោ​ពិសា​ត់​។​

មាន​ប្រពន្ធ ឈ្មោះ​ស្រី មុំ អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​ស្រែ​គ្រោះ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​មានកូន​ម្នាក់​។ចំណែក​អ្នកបើករថយន្ត​មានឈ្មោះ ប៉ែន​ចាន់​ដេ​ត​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​បញ្ជូនទៅ​ចរាចរ​ណ៏​ក្រុង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចុះមក​វាស់​វែ​យក​រថយន្ត​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាៈ​ឲ​ជ​ធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។​ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់ជូន​សាច់​ញា​ត្តិ​យក​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​ជិះ​ម៉ូតូឌុប​គ្នា​លឿន​ជ្រុល​ទៅបុក​រថយន្ត​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​នារី​ពីរ​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម