មនុស្ស​២​នាក់​ត្រូវបាន​ដំរីទឹក​ខាំ​ស្លាប់​ក្នុងការ​វាយប្រហារ​ដាច់​ដោយឡែក​នៅ​កេ​ន​យ៉ា ក្នុងនោះ​មាន​ទេសចរ​ចិន​ម្នាក់​

926
ចែករម្លែក

​អាជ្ញាធរ​ទេសចរ​ណ៍ស​ត្វ​ព្រៃ​កេ​ន​យ៉ា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១២​សីហា​ថា​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​គាត់​ត្រូវបាន​វាយប្រហារ​ដោយ​សត្វ​ដំរីទឹក​មួយ​ក្បាល ខណៈ​គាត់​កំពុង​ថតរូប​នៅលើ​ច្រាំង​នៃ​បឹង​ណៃ​វ៉ា​សា​នៅក្នុង​ជ្រលង​ភ្នំ​រី​ហ្វ​ត៍ គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ដំរីទឹក​បានសម្លាប់​អ្នកនេសាទ​ក្នុងស្រុក​ម្នាក់​នៅក្នុង​តំបន់​ដូចគ្នា​។​

​ទីភ្នាក់ងារ​សត្វព្រៃ​កេ​ន​យ៉ា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ភ្ញៀវទេសចរ​ជនជាតិ​ចិន​ទី​២​បាន​រងរបួស​នៅក្នុង​ឧបទ្ទវហេតុ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ហើយ​បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​តំបន់​ណៃ​វ៉ា​សា ស្ថិតនៅ​ចម្ងាយ ៩១ គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​ទីក្រុង​ណៃ​រ៉ូ​ប៊ី​។​

​មន្ត្រីប៉ូលិស​មួយរូប​បាន​និយាយថា នៅក្នុង​តំបន់​ដូចគ្នានេះ អ្នកនេសាទ​ម្នាក់​ត្រូវបាន​វាយប្រហារ​ដោយ​ដំរីទឹក​មួយ​ក្បាល នៅ​ពីរ​បី​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​ដំបូង ដែល​ជនជាតិ​ចិន​បាន​ស្លាប់​។​

​ប្រធាន​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​នៅ​តំបន់​ជ្រលង​ភ្នំ​រី​ហ្វ​ត៍ លោក ហ្គី​ហ្វ​តុ​ន គី​ប៊ុន​ចា បាន​និយាយថា “​បុរស​ចិន​នោះ​ត្រូវបាន​ខាំ​លើ​ទ្រូង ហើយ​របួស​របស់គាត់​គឺ​ធ្ងន់ធ្ងរ​ណាស់ ហើយ​គាត់​បាន​ស្លាប់​នៅ​ប៉ុន្មាន​នាទី​បន្ទាប់ពី​គាត់​ត្រូវបាន​គេ​យក​ចេញពី​បឹង​”​។​

​ការស្លាប់​នេះ​បាន​នាំឱ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប ៦ នាក់​ហើយ ដោយសារ​ការវាយប្រហា​រ​ពី​សត្វ​ដំរីទឹក​នៅ​ជុំវិញ​បឹង​ណៃ​វ៉ា​សារ​ហូត​មកទល់ពេលនេះ​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​សត្វព្រៃ លោក ផូ​ល អ៊ូ​ដូ​តូ បាន​និយាយថា គេ​មិនដឹង​ច្បាស់​ពី​កាលៈទេសៈ​ដែល​ជនជាតិ​ចិន​២​នាក់​នោះ​ត្រូវបាន​វាយប្រហារ​នោះទេ​។​

​គាត់​បាន​និយាយថា ការវាយប្រហារ​ទៅលើ​ភ្ញៀវទេសចរ​គឺ​កម្រ​ណាស់ ដោយសារតែ​ពួកគេ​តែងតែ​ត្រូវបាន​ការពារ​ដោយ​មគ្គុទ្ទេសក៍​។​

​គាត់​បាន​និយាយថា សត្វ​ដំរីទឹក​និង​សត្វ​ក្របី​គឺ​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​ដល់​មនុស្ស ហើយ​មានការ​វាយប្រហារ​ជាច្រើន​បណ្តាលឱ្យ​ស្លាប់​ជន​ស៊ីវិល​និង​សូម្បី​អ្នក​អភិរក្ស​៕ ដោយ៖ កញ្ញាដាលីស

ដំរីទឹក​បានសម្លាប់​ជនជាតិ​ចិន​ម្នាក់ និង​អ្នកនេសាទ​ក្នុងស្រុក​ម្នាក់ ហើយ​បង្ក​របួស​ដល់​ជនជាតិ​ចិន​ម្នាក់​ផ្សេងទៀត​នៅ​កន្លែង​ដាច់ដោយឡែក​ពីគ្នា

ទីតាំងផ្សាយពាណិជ្ជកម្ម