តារាង​ពេលវេលា​នៃ​ការហាត់​ប្រាណ ដែល​ធ្វើ​ឲ្យ​អ្នក​ស្គម​

1090
ចែករម្លែក

​ការហាត់​ប្រាណ​ក៏ត្រូវ​តែ​តាម​ពេលវេលា​ដែរ ទើប​អាចធ្វើ​ឲ្យ​អ្នក​អាច​ស្រក​ទម្ងន់​បានសម្រេច​។ ដូចនេះ តើ​ពេលណា​គួរតែ​ហាត់ប្រាណ អាច​ទទួលបាន​រាង​ស្អាត​?

1. អ្នក​អាច​ហាត់ប្រាណ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​ព្រឹក ព្រោះ​វា​ជា​ពេលវេលា​ដែល​អាចធ្វើ​ឲ្យ អ្នកទទួលបាន​រាង​ស្អាត​។ ប៉ុន្តែ​អ្នក​មិនគួរ​ហាត់ប្រាណ​ដោយ​ប្រើ​ចលនា​ខ្លាំង​បានឡើយ ដោយ​អ្នក គួរតែ​ហាត់ប្រាណ​ដោយ​ការដើរ​លឿន ដើរ​យឺត ឬ​ឡើង​ចុះ​ជណ្តើរ​ជាដើម​។ ជាពិសេស​អ្នក​ដែលមាន ជាតិ​ស្ករ​មិន​នឹងនរ និង​អ្នក​ដែលមាន​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម និង​បេះដូង មិនអាច​ហាត់ប្រាណ ក្នុងពេល​មិនទាន់​ញ៉ាំ​អាហារ​ពេលព្រឹក​នោះទេ​។ ការហាត់​ប្រាណ​នៅពេល​ព្រឹក​នេះ គួរតែ​ញ៉ាំ​ទឹក ឲ្យ​បាន​ច្រើន​។​

2. អ្នក​អាច​ចាប់ផ្តើម​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​នៅ​ចន្លោះ​ចាប់ពី​ម៉ោង​២​កន្លះ ដល់​ម៉ោង ៤​ល្ងាច ដោយ​អ្នក​អាច​ហែល​ទឹក ហាត់​យូ​ហ្កា ឬ​វៃ​សី​ជាដើម​។ អ្នក​គួរតែ​ហាត់​ក្រោយពេល ដែល​អ្នក​ពិសារ​អាហារ​ថ្ងៃត្រង់​រួច​ចំនួន​២​ម៉ោង ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​។​

3. ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៧​យប់ អ្នក​អាច​ហាត់ប្រាណ​តាម​ចលនា​ម៉ោង​២​បាន ហើយ​ចន្លោះ ម៉ោង​នេះ ជា​ម៉ោង​ដែល​អ្នក​ងាយ​ទទួលបាន​ផល​ជាងគេ​ក្នុង​រយៈពេល​មួយថ្ងៃ​។ ប៉ុន្តែ​ក្រោយ​អ្នក ហាត់ប្រាណ​រួច​ចំនួន​មួយ​ម៉ោង ទើប​អ្នក​អាច​ពិសារ​អាហារ​ពេល​ល្ងាច​បាន​។​

4. ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​អាហារ​ពេល​ល្ងាច​រួច អ្នក​ក៏​អាច​ដើរ​តាម​សួនច្បារ​បានដែរ ព្រោះ​វា​អាចជួយ​រំលាយ​អាហារ​ក្នុង​ក្រពះ​អ្នក ព្រមទាំង​ជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល​ទៀតផង​៕ ដោយ​: health.com.kh


ទីតាំងផ្សាយពាណិជ្ជកម្ម