ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​៖ របៀប​ព្យាបាល​ដោយ​ខ្លួនឯង​ដែលមាន​ប្រសិទ្ធភាព​គួរ​សាកល្បង​

1390
ចែករម្លែក

បើសិនជា​អ្នក​ដឹងថា នរណាម្នាក់​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ អ្នក​ប្រហែលជា​មានគំនិត​ថា​វា​មាន ការឈឺចាប់​ប៉ុណ្ណា​ហើយ​នៅពេលដែល​ជំងឺ​នេះ​ធ្វើទុក្ខ​ម្តងៗ​។

​ជំងឺ​នេះ​តែង​កើតឡើង​ភាគច្រើន​លើ​បុរស ប៉ុន្តែ​ស្ត្រី​ក៏​អាចមាន​បញ្ហា​នេះដែរ​ក្រោយពី​រ៉ាំ​ង​រដូវ​រួច​។ នៅពេល​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ អ្នក​ទំនង​ចា​អាចមាន​ការឈឺចាប់​ខ្លាំង​នៅ​សន្លាក់​កែងជើង ជង្គង់ ប្រអប់ដៃ និង​ផ្នែក​ផ្សេងៗ​ទៀត​ដែល​ហើម និង​រលាក​។ ថ្វីបើ​មាន​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ដែល​អាចជួយ​ប្រឆាំង​ជំងឺ​នេះ​ក៏ដោយ តែ​ការព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​ប្រហែលជា​អាច ជួយ​អ្នក​បានដែរ​។

​ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដែល​អ្នក​អាចធ្វើ​បាន និង​គួរតែ​សាកល្បង​ហើយ នៅពេល​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​៖

​មើម​ខ្ញី​
​មធ្យោបាយ​មួយ​ក្នុងការ​បំបាត់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គឺ​ប្រើ​មើម​ខ្ញី​។ មើម​ខ្ញី​ត្រូវបាន​គេ​ដឹងថា មាន​ភ្នាក់ងារ​ប្រឆាំងនឹង​ការ​រលាក ហើយ​ច្រើនតែ​ប្រើ​រួមគ្នា​ក្នុងការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ តែម្តង​។ អ្នក​អាច​បន្ថែម​មើម​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ជួយ​ទប់ស្កាត់​ការធ្វើ​ទុក្ខ​របស់​ជំងឺ​នេះ បាន​។ អ្នក​ក៏​អាច​ញ៉ាំ​តែ​ខ្ញី​ផងដែរ​។ ក្រៅពីនេះ​អ្នក​អាច​យក​កាក​ខ្ញី​នេះ​ទៅ​ស្អំ​នៅ​សន្លាក់​ដែល​ហើម​បាន ថែម​ទៀតផង​។

​ក្រូចឆ្មា​
​អ្នក​ក៏​អាច​ប្រើ​ក្រូចឆ្មា​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​រលាក​សន្លាក់​ហ្គោ​ដ​បាន​ដោយសារតែ​វាស​ម្បូ វីតាមីន C និង​មាន​ប្រសិទ្ធ​ភាពជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​។ ទឹកនោម​អាចជួយ​ដល់ ការបញ្ចុះ​អាស៊ី​អ៊ុយ​រិ​កបាន ហើយក៏​អាច​បន្ថយ​ការ​ហើម​នៅ​សន្លាក់​ថែមទៀត​។ ការប្រើប្រាស់​ធាតុ ផ្សំ​នេះ​ជា​ទៀងទាត់​អាចជួយ​ទប់ស្កាត់​ការធ្វើ​ទុក្ខ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន​។ ដើម្បី​ប្រើ​វិធី​នេះ​បាន ចូរ​ច្របាច់​ក្រូចឆ្មា​មួយ​ចំហៀង​ចូលទៅក្នុង​ទឹក​មួយ​កែវ ហើយ​រោយ​ម្សៅ សូ​ដា​ខ្លះ​ចូលទៅក្នុង​ទឹក ហើយ​លាយ​វា​ឲ្យ​សប់​។ ចូរ​ទុក​វា​ចោល​ប្រហែល​ពីរ​បី​នាទី​ចាំ​ញ៉ាំ​វា​មួយ ថ្ងៃ​ពីរដង​។

​ទឹកខ្មេះ​ផ្លែ​ប៉ោម​
​ទឹកខ្មេះ​ផ្លែ​ប៉ោម​ប្រហែលជា​មធ្យោបាយ​ដ៏​សាមញ្ញ​បំផុត​ដែល​អ្នក​អាច​ប្រើ​ដើម្បី បំបាត់​ការឈឺ ចាប់​ផង និង​ហើម​ក្នុង​សន្លាក់​ផង​។ ជាតិ​អាស៊ីត​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​ប្រយោជន៍​ណាស់​ក្នុងការ បន្ថយ​ការ​រលាក​ដែល​បង្ក​ជាការ​ឈឺចាប់​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​។ អ្នក​គ្រាន់តែ​ត្រូវការ ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​កាហ្វេ ចាក់​ចូលទៅក្នុង​ទឹក​មួយ​កែវ​ហើយ​ញ៉ាំ​វា​មួយថ្ងៃ​ពីរដង ប៉ុណ្ណោះ​៕ ដោយ​៖ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម