មី​យ៉ាន់​ម៉ា​ស្នើឱ្យ​បង់​ក្លា​ដែ​ស​បញ្ឈប់​ការផ្តល់​ជំនួយ​ដល់​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ជាប់គាំង​នៅ​ព្រំដែន​

2960
ចែករម្លែក

ក្រសួងការបរទេសបង់ក្លាដែសបាននិយាយថា មីយ៉ាន់ម៉ាបានស្នើឱ្យបង់ក្លាដែសបញ្ឈប់ការផ្តល់ជំនួយដល់ជនរ៉ូហ៊ីងយ៉ា៦.០០០នាក់ដែលជាប់នៅតាមព្រំដែនរវាងប្រទេសទាំង២ ចាប់តាំងពីការបង្ក្រាបដោយកងកម្លាំងយោធា បានជំរុញឱ្យមានការរត់ភៀសខ្លួនដ៏ច្រើននាក់នៃក្រុមជនជាតិភាគតិចអ៊ីស្លាមនេះ កាលពីឆ្នាំមុន។

ក្រុមជនរ៉ូហ៊ីងយ៉ានេះ បានបដិសេធមិនចូលប្រទេសបង់ក្លាដែសអស់រយៈពេលជាច្រើនខែក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបដោយយោធាមីយ៉ាន់ម៉ា និងបន្ទាប់ពីយុទ្ធនាការយោធានេះដែលបានបណ្តាលឱ្យក្រុមជនជាតិរ៉ូហ៊ីងយ៉ាចំនួន៧០០.០០០នាក់ផេ្សងទៀតឆ្លងកាត់ព្រំដែននេះ ក្នុងទង្វើមួយដែលអង្គការសហប្រជាជាតិនិង
បណ្តាប្រទេសលោកខាងលិចដទៃទៀតបានថ្កោលទោសថាជាការសម្អាតជនជាតិភាគតិច។

ឥឡូវនេះ ពួកគេបានជាប់គាំងនៅតំបន់ដាច់ស្រយាលគ្មានមនុស្សរស់នៅដោយពឹងផ្អែកទៅលើជំនួយអន្តរជាតិ ដែលប្រទេសបង់ក្លាដែសបានបញ្ជូនមកឱ្យ។

ក្រសួងការបរទេសបង់ក្លាដែសបាននិយាយកាលពីថ្ងៃសៅរ៍ថា មីយ៉ាន់ម៉ា បានអំពាវនាវឱ្យ បញ្ឈប់ការផ្តល់ជំនួយនេះនៅក្នុងជំនួបពិភាក្សារវាង លោក A.H. Mahmood Ali រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស និង លោកKyaw Tint Swe បេសកជនការទូតជាន់ខ្ពស់មីយ៉ាន់ម៉ានៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ។

ក្រសួងការបរទេសបង់ក្លាដែសបាននិយាយថា “ប្រទេសមីយ៉ាន់ម៉ាបានស្នើឱ្យប្រទេសបង់ក្លាដែសបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនទាំងនោះ … ហើយបានស្នើសុំរៀបចំការផ្តល់ជំនួយមនុស្សធម៌ពីភាគីមីយ៉ាន់ម៉ា”។

រដ្ឋមន្រ្តីមីយ៉ាន់ម៉ាម្នាក់ ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់នោះ កាលពីដើមឆ្នាំនេះបានព្រមានជន​ភៀសខ្លួនរ៉ូហ៊ីងយ៉ាថា ពួកគេនឹងប្រឈមនឹងផលវិបាកប្រសិនបើពួកគេមិនទទួលយកការផ្តល់ជូនរបស់មីយ៉ាន់ម៉ាដើម្បីវិលត្រឡប់មកវិញនោះទេ។

លោក Kyaw Tint Swe បេសកជនមីយ៉ាន់ម៉ានេះ ក៏បានធ្វើការសន្សាជាថ្មីផងដែរក្នុងការពន្លឿនអនុវត្តកិច្ចព្រមព្រៀងអំពីការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានព្រមព្រៀងជាមួយបង់ក្លាដែស កាលពី​ខែវិច្ឆិកា ឆ្នាំមុន៕ដោយ៖សុខា/sn

ឥឡូវនេះ ជនរ៉ូហ៊ីងយ៉ា៦.០០០នាក់ ជាប់នៅតាមព្រំដែនរវាងប្រទេសទាំង២ ដោយពឹងផ្អែកលើជំនួយអន្តរជាតិ ដែលបញ្ជូនមកដោយបង់ក្លាដែស​

ទីតាំងផ្សាយពាណិជ្ជកម្ម