ចាប់បាន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ការដុត​ផ្ទះ​ដុត​សាកសព​សម្លាប់​មនុស្ស​៤​នាក់

1065
ចែករម្លែក
  • 21
    Shares

​​ដោយៈ​ឆាយា​នាថ​/​ក្រចេះ​៖​ប្រភពព័ត៌មាន​ពី​នគរបាល​ខេត្តក្រចេះ​បានបញ្ជាក់​នៅ​ថ្ងៃទី​១៣ ខែសីហា​ឆ្នាំ​២០១៨​នេះ ថា​កិច្ចសហការ​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង មានការ​សម្របសម្រួល​ពី​លោក ធុច បញ្ច​សន្តិភាព ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ​។

កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​ដុត​ផ្ទះ ដុត​សាកសព សម្លាប់​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់ ។

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា​ជនសង្ស័យ​ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ ឈ្មោះ ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​ជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​រឹទ្ធ​។

ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង ឈ្មោះ ចឹក លឹម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​ពេលនេះ សមត្ថកិច្ច កំពុង​បន្ត​នីតិវិធី​លើ​ជនសង្ស័យ ។

​គួររំលឹកថា ករណី​ដ៏​កក្រើក​នេះ គឺ​បានសម្លាប់​មនុស្ស​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់​។​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា គឺ ជា​ករណី​ឃាតកម្ម​សម្លាប់​ដុត​ផ្ទះ ដុត​សាកសព យ៉ាង​សាហាវ​ផ្សៃ​ព្រៃ ។

​ជនរងគ្រោះ​មាន​គ្នា​៤​នាក់​ទី​១ ៖ ឈ្មោះ​ឆុំ ឈាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវជា​ឪពុក​។​ទី​២ ៖ ឈ្មោះ​ជួន សុខ​នាង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​ត្រូវជា​ប្រពន្ធ ។​ទី​៣ ៖ ឈ្មោះ​ឈាន ភឹម​សី ភេទ​ប្រុស អាយុ​១១​ឆ្នាំ​ត្រូវជា​កូន​។​ទី​៤ ៖ ឈ្មោះ​ឈាន វ​ណ្ណី ភេទ​ស្រី​អាយុ​៩​ឆ្នាំ​ត្រូវជា​កូន​។​

​ជនសង្ស័យ​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​រួចហើយ​ក៏បាន​ដុត​ផ្ទះ​និង​សាកសព​ដើម្បី​បង្វែងដាន​ជា​គ្រោះ​អគ្គិភ័យ​។ សាកសព​សមត្ថកិច្ច​ក៏បាន​រៀបចំ​ប្រមូល​បញ្ចុះ​ទុក​បណ្តោះអាសន្ន​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅពេល​ក្រោយ​ទៀតផង​ដែរ​៕S/

​ចាប់បាន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ការដុត​ផ្ទះ​ដុត​សាកសព​សម្លាប់​មនុស្ស​៤​នាក់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ