ចាប់​ជន​ម្នាក់​យក​កាំបិត​ភ្ជង់​គំរាម​សម្លាប់​ប្លន់​យក​ម៉ូតូ​និង​ទ្រ​ព្យសម្បត្តិ​

783
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជន​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ចាក់អង្រែ​ក្រោម​ស្រាវជ្រាវ និង​ឃាត់ខ្លួន កាលពី​ល្ងាច​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ក្រោយ​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​ពី​មិត្តភក្តិ​ហើយ​គេចខ្លួន​បាន​រយៈពេល​១០​ថ្ងៃ​។ ស្ថិតនៅ​ចំណុច​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី ផ្លូវលំ ក្រុមទី​៣០ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ុ ភាន ហៅ រ៉ា , ហៅ ញ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទីលំនៅ​ផ្ទះជួល​លេខ​២១ ផ្លូវលំ ភូមិ​ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ។​​ជនរងគ្រោះ​ឈ្មោះ ចាន់ ពិសី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​ជាង​អ៊ុតសក់​នៅ​ផ្សារ​តាខ្មៅ​ថ្មី ។​

​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​បាន​ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ ស៊ុ ភាន ហៅ រ៉ា ហៅ ញ៉ា កំពុង​ឈរ​នៅ​ចំណុច​ផ្លូវលំ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក៏បាន​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ស៊ុ​ភាន​ហៅ​រ៉ា​,​ហៅ​ញ៉ា​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕S/

​ចាប់​ជន​ម្នាក់​យក​កាំបិត​ភ្ជង់​គំរាម​សម្លាប់​ប្លន់​យក​ម៉ូតូ​និង​ទ្រ​ព្យសម្បត្តិ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ