​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ករណី​ឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​រាប់​ភ្លេច

743
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ថ្ងៃទី​១៣ ខែសីហា​ឆ្នាំ​២០១៨ នេះ នគរបាល​ទើប​បញ្ជាក់ថា ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែសីហា កន្លងទៅ វេលា​ម៉ោង​២៣​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​បាន​ជនសង្ស័យ ចំនួន​ពីរ​នាក់ នៅ​ចំណុច​ខាងកើត​អនុវិទ្យាល័យ​ចតុមុខ ផ្លូវ​លេខ​២១៤ សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ ។

​សមត្ថកិច្ច អះអាងថា ជ​នស​ង្ស័​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទ្រព្យសម្បត្តិ​) ចំនួន​០៧​ករណី ៖​ករណី​ទី​១ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក IPhoneX ពណ៌ ស ) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​លេខ​២៥៨ ភូមិ​១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលា​ម៉ោង ០៨ និង ៣០ នាទី ។

​ករណី​ទី​២ -​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​កាបូបស្ពាយ ពណ៌ ខ្មៅ​លាយ​ទឹកមាស​) នៅ​ចំណុច​មុខ​ហាង​ម៉ាស្សា​ឆ្នេរ​មាស ផ្លូវ​ស​ប៊ិ​ត ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលា​ម៉ោង ១៥ និង ៣០ នាទី ។

​ជនរងគ្រោះ -​ឈ្មោះ MEME THET ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ មី​យ៉ាន់​ម៉ា កាន់​លិខិតឆ្លងដែន​លេខ MC៨៦៧២១៩ មុខរបរ ទេសចរណ៍ ស្នាក់នៅ​សណ្ឋាគារ​តូ​ក្យូ​អ៊ី​ន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន សម្ភារៈ​បាត់បង់ -​កាបូបស្ពាយ ពណ៌ ខ្មៅ​លាយ​ទឹកមាស ចំនួន ០១ -​លិខិតឆ្លងដែន​លេខ MC៨៦៧២១៩ ចំនួន ០១ -​ទូរ​សព្ទ័​ដៃ​ម៉ាក IPhone X ពណ៌ ស ស៊ីម​កាត​លេខ ៩៥៩៤២៥៣៣៦៤២៣ ចំនួន ០១ -​ទូរ​សព្ទ័​ដៃ​ម៉ាក Samsung ពណ៌ មាស ស៊ីម​កាត​លេខ ៩៥៩៧៩៩៦៣៧២៧៤ ចំនួន ០១ -​ក្រវិល​ប្រាក់​ចំនួន ០១​គូ -​ប្រាក់​ដុល្លារ ចំនួន ២០០ ដុល្លារ​អាមេរិក​

-​ករណី​ទី​៣ -​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន​៧​ផ្លឹ​ស ពណ៌​ខ្មៅ​) នៅ​ចំណុច ជិត​ស្តុ​ប​បូក​គោក ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨ វេលា​ម៉ោង​ប្រហែល ២១ និង ០០ នាទី -​ករណី​ទី​៤ -​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន ៦ ផ្លឹ​ស ពណ៌ ខ្មៅ​) នៅ​ចំណុច ជិត​មន្ទីរពេទ្យ​មេគង្គ ផ្លូវ​លេខ ៣១០ កែង​ផ្លូវ​លេខ ៦៣ សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង​ប្រហែល ២២ និង ០០ នាទី

-​ករណី​ទី​៥ -​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបដៃ​) នៅ​ចំណុច ហាង​ប្រូ​ក​លីន​ភី​ហ្សា ផ្ទះ​លេខ ២០ ផ្លូវ​លេខ ១២៣ ក្រុមទី ៣៥ ភូមិ ៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ វេលា​ម៉ោង​ប្រហែល ១៩ និង ៣០ នាទី ។

​ជនរងគ្រោះ -​ឈ្មោះ DEVNANI KAILASH ភេទ ប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ ឥណ្ឌា កាន់​លិខិតឆ្លងដែន​លេខ Z២១៤៤៥០៥ មុខរបរ អ្នកជំនួញ ស្នាក់នៅ​សណ្ឋាគារ​ដាប់​ប៊​ល​លី​ហ្វ ផ្លូវ​១២៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ សម្ភារៈ​បាត់បង់ -​កាបូបដៃ​មួយ -​លិខិតឆ្លងដែន​លេខ​Z២១៤៤៥០៥ -​ទូរ​សព្ទ័​ដៃ​ម៉ាក​Cell Phone ចំនួន ០១​គ្រឿង -​ប្រាក់​ដុល្លារ ចំនួន ៣៨០ ដុល្លារ​អាមេរិក និង​ឯកសារ​មួយចំនួន ទៀត ។

-​ករណី​ទី​៦ -​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក HUWEI មិនបាន​សម្រេច​) នៅ​ចំណុច​ផ្លូវ​លេខ ១០៥ កែង​ផ្លូវ​លេខ ៤២០ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ វេលា​ម៉ោង ២២ និង ១០ នាទី ។ ជនសង្ស័យ​រត់ចោល ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខ្មៅ​លាយ​ឈាមជ្រូក លេខ​តួ​-​លេខ​ម៉ាស៊ីន​៩០០១៤៩៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​១GO-៥៦៧១ ។​

-​ករណី​ទី​៧ -​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក អាយ​ហ្វូ​ន ៦ ផ្លឹ​ស ពណ៌ ទឹកប្រាក់​) នៅ​ចំណុច​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ជិត​តូប​លក់​កាសែត សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ០២.៣០ នាទី

​ជនសង្ស័យ​ឃាត់ខ្លួន​បាន ១-​ឈ្មោះ វិសិដ្ឋ វង្ស​ហ​មុន្នី ហៅ តឿ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ -​មុខរបរ មិន​ពិតប្រាកដ -​ស្នាក់​នៅផ្ទះ​លេខ​៧​អា ផ្លូវ​លេខ​២៥៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​២-​ឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ -​មុខរបរ មិន​ពិតប្រាកដ -​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​

​វត្ថុតាង​ចាប់យក -​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌ ឈាមជ្រូក សេរី​ឆ្នាំ ២០១៧ លេខ​តួ​-​លេខ​ម៉ាស៊ីន ៨០១១០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១BH-៥៥១៨ និង​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខ្មៅ​លាយ​ឈាមជ្រូក លេខ​តួ​-​លេខ​ម៉ាស៊ីន​៩០០១៤៩៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​១GO-៥៦៧១ ចាប់យក​ពី​ឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ​ភស្តុតាង​ជា​របស់​ជនរងគ្រោះ​ដែល​ចាប់​យកបាន -​ទូរ​សព្ទ័​ដៃ​ម៉ាក Samsung ពណ៌ មាស ស៊ីម​កាត​លេខ ៩៥៩៧៩៩៦៣៧២៧៤ ចំនួន ០១ ជា​របស់​ជនរងគ្រោះ​ឈ្មោះ MEME THET ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ មី​យ៉ាន់​ម៉ា​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ ៕S/