សាន់​រ៉ា​យ​ចែក​សញ្ញាបត្រ​ក្មេងៗ​ក្រោយ​ត្រឡប់​ពី​ចិន​ឈ្នះ​មេដាយប្រាក់​

1142
ចែករម្លែក

(​ភ្នំពេញ​)៖ ចំណេះវិជ្ជា គឺ​ពិតជា កត្តា​សំខាន់ ដែល​មនុស្ស​គ្រប់រូប​ត្រូវ តែមាន​នៅក្នុង​ខ្លួន​ជា​ចាំបាច់ ដោយ​មិនអាច​ខ្វះ​បាន​ជាក់ស្តែង​ជា​ជោគជ័យ​មួយ របស់​សាលា​អន្តរជាតិ​សាន់​រ៉ា​យ​បាន​បញ្ជូន សិស្ស​របស់ខ្លួន​ទៅ​ប្រកួតប្រជែង ជាមួយនឹង​សិស្ស​ដទៃទៀត មកពី​ជាង ១០០​ប្រទេស​នៅ ប្រទេស​ចិន​ដោយ ទទួលបាន​ជ័យលាភី​មេដាយប្រាក់ ចំនួន​បួនរូប​។


​ ​
​លោកស្រី ពិត រចនា នាយិកា សាលា​អន្តរជាតិ​សាន់​រ៉ា​យ​បានឱ្យដឹង កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ ២០១៨ ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​ដល់​សិស្សានុសិស្ស ទាំងអស់ ដែល​បាន បញ្ចប់​ការសិក្សា សម្រាប់​ឆ្នាំ​ចាស់ និង​ប្រកាស​ពី​ភាព ជោគជ័យ​របស់ខ្លួន​ប​ន្ទា​ប់​ពី​បាន​បញ្ជូន សិស្ស​របស់ខ្លួន​ទៅ​ប្រកួត​នៅ​ប្រទេស ចិន​ថា នេះ​អាច​បញ្ជាក់​ពី​ភាព​រីកចម្រើន ក្នុង​វិស័យ​អប់រំ ជាពិសេស​ប្អូនៗ​កុមារ តូចៗ​ដែល​កំពុង​ត្រូវការ​សាលា ដែល មានគុណ​ភាព​គ្រូ​មាន​សមត្ថភាព និង ការសហការ​ល្អជា​មួយ​អាណាព្យាបាល ក្នុងការ​អប់រំ​បុត្រ​ធីតា​របស់​លោកអ្នក​។​
​ ​
​លោកស្រី ពិត រចនា បាន​មាន ប្រសាសន៍​ក្នុង​ថ្ងៃ​ចែក​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ថា “​សាលារៀន របស់​យើង​មិន​ត្រឹមតែ​ផ្តល់ជូន​ការអប់រំ​សិក្សា បែប​អន្តរជាតិ​នោះទេ គឺ​យើង​មាន​បូក រួមបញ្ចូល ជាមួយ​ការអប់រំ​ជា​ភាសាជាតិ និង​ចិន​ជាមួយ​គ្រូ​ដែលមាន​គរុកោសល្យ មានបទពិសោធន៍ បង្រៀន​ច្រើន​ឆ្នាំ ជាពិសេស​គឺជា​មួយ​កុមារ​តូចៗ​តែម្តង មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ ប្អូនៗ​កុមារ​និង ទទួលបាន​នូវ​ការអប់រំ​ប្រកបដោយ វិន័យ សីលធម៌ និង​សុជីវធម៌ ដែល​នាំ មក​នៅ​ភាពថ្លៃថ្នូរ និង​បូករួម​នឹង​ទីធ្លា ធំ​ទូលាយ​ដែល​ធ្វើឱ្យ​ការសិក្សា​របស់ ពួកគេ​កាន់​តែមាន​ភាពប្រសើរឡើង ផងដែរ​”​។


​ ​
​លោកស្រី​នាយិកា​ក៏បាន​លើក ទឹកចិត្ត​ឱ្យ​ឪពុកម្តាយ​ជ្រើស​រើសយក សាលា ដែល​អាច​ធានា បាន​នូវ​ការអប់រំ ដែល​ប្រកបដោយ​ប្រសិទ្ធភាព និង គុណភាព ពីព្រោះ​ការអប់រំ​ពិតជា សំខាន់​ណាស់​សម្រាប់​ប្អូន​កុមារ​តូចៗ ជាពិសេស​អាណាព្យាបាល ដែលមាន​បុត្រ​ធីតា​អាយុ​ចាប់ ពី​១​ឆ្នាំកន្លះ​ទៅ ឱ្យ​ចុះឈ្មោះ​ចូលរៀន ឱ្យបាន​មុន​ថ្ងៃ ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នេះ​ដែល ពួកគាត់​នឹង​ទទួលបាន​អាហារូបករណ៍ ពី​ខាង​សាលា​។​
​ ​
​សូមបញ្ជាក់ថា សាលារៀន សាន់​រ៉ា​យ គឺជា​សាលា​អន្តរជាតិ​មួយ ដែល​បានចាប់កំណើត​តាំងពី ឆ្នាំ​២០១២ មកម្ល៉េះ ដែល​ត្រូវបានគេទទួលស្គាល់​ពី គុណភាព​អប់រំ​ដែល​យក​កម្មវិធីសិក្សា បែប​ប្រទេស​សិង្ហ​បុរី​និង​ប្រទេស​អាម៉េរិក សម្រាប់​កម្រិត​ម​ត្តេ​យ្យ និង​បឋមសិក្សា​ដែល​ត្រូវបាន ទទួលស្គាល់​ដោយ​ក្រសួង អប់រំ​យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម