សិស្ស​មត្តេយ្យក​ម្រិ​ត​ខ្ពស់​នៃ​សាលារៀន​អន្តរជាតិ​ចុង​ហ័​រ​ទទួល​សញ្ញាបត្រ​ភាសា​ចិន​

1175
ចែករម្លែក

(​ភ្នំពេញ​)៖ សិស្ស​មត្តេយ្យក​ម្រិ​ត ខ្ពស់​នៃ​សាលារៀន​អន្តរជាតិ​ចុង​ហ័​រ ប្រមាណ​ជាង​៥០០​នាក់ បានទទួល សញ្ញាបត្រ​ភាសា​ចិន និង​លិខិត​សរសើរ ក្រោយ​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៧-២០១៨ កាល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ ២០១៨​។ កុមារ​ទាំងនោះ​មាន​អាយុ ចាប់ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ​។


​ ​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដែល ត្រូវ​នឹង​ថ្ងៃ​គម្រប់​ខួប​៩​ឆ្នាំ នៃ​ការបង្កើត សាលារៀន​អន្តរជាតិ ចុង​ហ័​រ​នៅលើ ទឹកដី​កម្ពុជា សាលាបង្រៀន​ភាសា​ចិន មួយ​នេះ បានរៀបចំ​កម្មវិធី​ធំ​មួយ​នៅ មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​កូរ៉េ ដើម្បី​ចែក​សញ្ញាបត្រ​ដល់ សិស្ស​មត្តេយ្យក​ម្រិ​ត​ខ្ពស់ និង​សិស្ស ក្រៅ​ម៉ោង ដែល​ខិតខំ​យកចិត្តទុកដាក់ សិក្សា​មួយឆ្នាំ​ពេញ​កន្លងទៅ​។ បន្ថែម លើ​នេះ សាលា​ក៏បាន​ប្រគល់​លិខិត សរសើរ​ដល់​សិស្ស​គ្រប់​កម្រិត ទាំង​វេន ថ្ងៃ និង​វេន​យប់​ផងដែរ ។​
​ ​
​លោក​ជូ ប៉ាង​ជាំ​ង (Zhu- Bangjiang)​នាយក​សាលារៀន​អន្តរជាតិ ចុង​ហ័​រ​បាន​មានប្រសាសន៍ ថា ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ កំណើន​សិស្ស​ចុះឈ្មោះ រៀន​ក្នុង​សាលារៀន​អន្តរជាតិ​ចុង​ហ័​រ គឺមាន​ការ កើនឡើង​គួរឱ្យកត់សម្គាល់ ហើយ​អាណាព្យាបាល​ក៏​សប្បាយចិត្ត​ចំពោះ​ភាពជោគជ័យ ក្នុងការ​សិក្សា របស់​សិស្សានុសិស្ស​ម្នាក់ៗ​ផងដែរ​។


​ ​
​លោក​បាន​ចាត់ទុកថា នេះ​គឺជា ជោគជ័យ​មួយ​ក្នុង​គោលដៅ​លើកស្ទួយ​វិស័យ​អប់រំ​និង​ការចែករំលែក ចំណេះដឹង​ទូទៅ​ដល់​សិស្សានុសិស្ស​គ្រប់​កម្រិត ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សារសំខាន់​ក្នុង សង្គម​កម្ពុជា​នាពេល​អនាគត ។​
​ ​
​លោក​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក គ្រូ អ្នកគ្រូ ក៏ដូចជា​រដ្ឋាភិបាល ចិន ដែល​បាន​ផ្តល់នូវ​គ្រូ​ឆ្នើមៗ​មក​បង្ហាត់ បង្រៀន​ដល់​កូន​ខ្មែរ​ឱ្យ​ចេះ​ភាសា​ក្នុង សាលា​របស់លោក រហូត​ទទួលបាន ការជឿជាក់​ពី​អាណាព្យាបាល​របស់ សិស្សានុសិស្ស ពិសេស​គឺ​ការផ្តល់ អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម​របស់ សាលារៀន​អន្តរជាតិ​ចុង​ហ័​រ​យ៉ាងហោចណាស់​ពីរ​នាក់ ក្នុង​មួយឆ្នាំ ដើម្បី​បានចេញ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ប្រទេស​ចិន​ដោយផ្ទាល់​តែម្តង ៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម