ឃ្លាំង​គ្រាប់ពូជ​នៅ​ខេត្ត​យូ​ន​ណាន​

1558
ចែករម្លែក

​ពេល​ថ្មីៗ​នេះ គ្រាប់ពូជ ៣៥៣ កញ្ចប់ ដែល​មកពី​ឃ្លាំង​ស្តុក​គ្រាប់ ពូជ​សហស្ស​វត្សរ៍​នៃ​សួនច្បារ KEW ប្រទេស​អង់គ្លេស បាន​ត្រូវ​ដឹកជញ្ជូន​ទៅ ដល់​ក្រុង​គុន​មីង ហើយនឹង​ត្រូវ​ស្តុក​ក្នុង ឃ្លាំង​ក្លាសេ ដែលមាន​សីតុណ្ហភាព​ជា អចិន្ត្រៃយ៍ ២០ អង្សា​សេ ។ ក្នុងករណី រុក្ខជាតិ​ទាំងនេះ​ផុត​ពូជ លើ​ពិភពលោក គ្រាប់ពូជ​ដែល​រក្សាទុក​ក្នុង​ឃ្លាំង​នេះ នឹងត្រូវ​យកមក​ដាំ​ដុះ​ជាថ្មី​ឡើងវិញ ។ គិត​មកដល់ពេលនេះ គ្រាប់ពូជ​ជិត ១.២០០ កញ្ចប់ ដែល​មកពី​ប្រទេស​ជាង ៤០ លើ​ពិភពលោក បាន​ត្រូវ​ដឹកយក មក​ស្តុក​ក្នុង​ក្រុង​គុន​មីង ។

​ឃ្លាំង​ស្តុក​គ្រាប់ពូជ​ជីវសាស្ត្រ ព្រៃ​នៅ​ភូមិភាគ​និរតី​ចិន ដែល​ត្រូវគេ សន្មត​ជា​“​នាវា​សង្គ្រោះ​ជីវិត រុក្ខជាតិ លើ​លោក​” និង​“​ធនាគារ​គ្រប់​ពូជ​”​នោះ បាន​ត្រូវ​បង្កើតឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ ២០០៩ ហើយ​ជា​កន្លែង​រក្សាទុក​គ្រាប់ ពូជ​រុក្ខជាតិ​សំខាន់​មួយទៀត​លើ​ពិភពលោក​ក្រៅពី​ឃ្លាំង​ស្តុក គ្រាប់ពូជ​សហស្ស​វត្សរ៍​នៃ​សួនច្បារ KEW ប្រទេស អង់គ្លេស ។​

​សព្វថ្ងៃ ឃ្លាំង​ស្តុក​គ្រាប់ពូជ​នៅ ក្រុង​គុន​មីង​បាន​រក្សាទុក​គ្រាប់ពូជ​រុក្ខជាតិ ៩៤៨៤ មុខ​(​ស្មើនឹង ៣២​ភាគរយ នៃ​ចំនួន​សរុប​ប្រភេទ​រុក្ខជាតិ​ទូទាំង ប្រទេស​) សរុប​មាន ៧១២៣២​កញ្ចប់ ។ ក្រៅពីនេះ​នៅមាន​គ្រាប់ពូជ​រុក្ខជាតិ បរទេស ៤៥ មុខ ៕ ដោយ យ៉ាង ជឺ​កាវ​

​បុគ្គលិក​មួយរូប​កំពុងតែ​ត្រួតពិនិត្យ​នៅ​កន្លែង​រក្សាទុក​គ្រាប់ពូជ​ពី រុក្ខជាតិ​ព្រៃ នៅក្នុង​ទីក្រុង​គុន​មីង (​រូបថត ដោយ Zhai Jian)

ទីតាំងផ្សាយពាណិជ្ជកម្ម