គង់ ច័ន្ទ​ស្រីមុំ ត្រូវប៉ាន់​ទៀតហើយ

3000
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: រាសី​ឡើង​ដូច​កាំជណ្តើរ​អីចឹង គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី បានកូន​ស្រី​មួយ ប្រៀប​បី​បាន​កំណប់ទ្រព្យ​ទាំង​ដុំ ទៅហើយ​ថ្មីៗ​នេះ គ្រាន់តែ​តំលៃ​ខ្លួន​នាង​តូច គីម សីហ៍​មរកត បាន​តំលៃ​ខ្ទង់​ម៉ឺន​ដុល្លារ​គ្រាន់តែ​ធ្វើ​អ្នកតំណាង​ផលិតផល ដែល​កំពុងតែ​កក្រើក​ក្នុង​ពិភព​សិល្បៈ​កាលពីពេល​ថ្មីៗ​ក្តៅៗ​នេះ​។​

​ងាក​មក​មុខ​ជំនួញ​វិញ​ម្តង តារា​ស្រី​វ័យក្មេង​ពូកែ​ខាង​ជំនាញ​រកស៊ី​រូបនេះ ក៏​ពូកែ​មិន​ណ​យ​ដែរ ព្រោះ​ចាប់តាំងពី​ប្រកាសថា នឹង​លក់​សិទ្ធ​ចែកចាយ​ផលិតផល​ថែរក្សា​សម្រស់ ម៉ូ​ម៉ូ (MOMO BY SREYMOM) មក មាន​អតិថិជន​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ដែល​កំពុងតែ​ចាប់អារម្មណ៍ និង​ខ្លះទៀត​បាន​ទិញ​សិទ្ធ​យកទៅ​ធ្វើ​ជំនួញ​បន្ត​ប្រកបដោយ​ជោគជ័យ​ជា​បណ្តើរៗ​ហើយ​។

​ជាក់ស្តែង សាខា​ទាំង​៦ ដែល​បាន​បើក​បន្តបន្ទាប់​គ្នា មាន ខេត្តសៀមរាប​, កំពង់ចាម​, ចាក់អង្រែ​ក្រោម​, ភ្នំពេញ​ថ្មី​, បាត់ដំបង​, និង ផ្សារ​ស្ទឹងមានជ័យ​ថ្មី សរុប​ទាំង​សាខា​ធំ របស់​ម៉ូ​ម៉ូ គឺ មាន​ចំនួន ៧​សាខា​មកហើយ​។

​តាម​ការ​ឲ្យ​ដឹង​ពី​តារា​សម្តែង​ស្រី​កូន​មួយ​វ័យក្មេង ស្រីមុំ បាន​និ​យា​ថា នេះ​ជា​សាខា​ទី​៧ ដែល​អតិថិជន​របស់​ខ្លួន​បាន​ទិញ​សិទ្ធិ​លក់​បន្ត​នូវ​ផលិតផល​ថែរ​រក្សា​សម្រស់ ម៉ូ​ម៉ូ (MOMO BY SREYMOM) ដែលជា​ផលិតផល ផលិត​តាម​ស្តង់ដារ​អន្តរជាតិ ពោល​រាល់​ផលិតផល​របស់ ម៉ូ​ម៉ូ (MOMO BY SREYMOM) ទាំងអស់​ត្រូវបាន​ឆ្លងកាត់​តាម​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួងសុខាភិបាល ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ មិន​ព្រួយបារម្ភ​ចំពោះ​ការប្រើ​ផលិតផល​គ្មាន​គុណភាព​។

​អ្នកនាង​បញ្ជាក់​បន្ថែមថា ដូច​កញ្ញា ឯម សុ​ភី​យ៉ា ម្ចាស់​សាខា ម៉ូ​ម៉ូ ស្ទឹងមានជ័យ គឺជា​អតិថិជន​ប្រើប្រាស់​ផលិតផល​របស់​ម៉ូ​ម៉ូ ផ្ទាល់​តែម្តង ដោយ​ប្រើប្រាស់​មានគុណ​ភាពល្អ មិន​ប៉ះពាល់​សុខភាព ដូច្នេះហើយ​ទើប​គាត់ មានបំណង​ចង់​ចែកចាយ ផលិតផល ម៉ូ​ម៉ូ តែម្តង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម